Connect with us

បាល់ទាត់អន្តរជាតិ

កូន​ប្រុស​របស់ Maradona ណែនាំ​ឲ្យ Dybala មក​ចូលរួម​ជា​មួយ Napoli

Published

on

កូន​ប្រុស​របស់​អតីត​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន ដែល​មាន​ឈ្មោះ​ថា Diego Armando Maradona Jr បាន​ជម្រុញ​ឲ្យ​​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន Paulo Dybala ដែល​បច្ចុប្បន្ន​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន ចុះ​ហត្ថលេខា​ចូលរួម​ជាមួយ Napoli នៅ​រដូវក្តៅ​នេះ។

បន្ទាប់​ពី​ចប់​កុងត្រា​ជា​មួយ Juventus និង​បាន​ចាកចេញ​ជា​ផ្លូវការណ៍​នោះ Dybala ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​អំពី​ការ​ផ្ទេរ​ទៅ​ក្លឹប​កំពូលៗ​នៅ​តំបន់​អឺរ៉ុប។

ក្លឹប​ដែល​មាន​ដូចជា Napoli, Inter Milan, Manchester United, AC Milan, Atletico Madrid និង Arsenal សុទ្ធតែ​ចាប់​អារម្មណ៍​ក្នុង​ការ​នាំ​យក Dybala ទៅ​ចូល​រួម​ជា​មួយ​ពួក​គេ ក្នុង​នាម​ជា​កីឡាករ​ដែល​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​ផ្ទេរ។

យ៉ាង​ណា​មិញ Paulo Dybala នៅ​តែ​មាន​ទម្រង់​លេង​ល្អ ដោយ​កាល​ពី​រដូវកាល​មុន គាត់​បាន​ស៊ុតបញ្ចូលទី​បាន 15 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួមក្រុម​បាន​ចំនួន 6 ដង សម្រាប់​ក្លឹប​សេះបង្កង់ Juventus។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក Maradona Jr. ដែល​ជា​កូនប្រុស​របស់​អតីតកីឡាករ​របស់​ក្លឹប Napoli ចង់​ឲ្យ Dybala ចូលរួម​ជាមួយ​ Napoli ហើយ​ថែម​ទាំង​បាន​លើក​ទឹកចិត្ត​ថា ក្លឹប​នឹង​ស្រឡាញ់​គាត់​ដូច​ដែល​ពួក​គេ​ធ្លាប់​ស្រឡាញ់​ឪពុក​របស់​ខ្លួន (Maradona) ដែរ។

ប្រភព: Dailypost

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២