បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ PSG ប្រកាសចែកផ្លូវគ្នាជាមួយលោក Mauricio Pochettino

កាលពីប៉ុន្មាននាទីមុននេះ ក្លឹបយក្សបារាំង Paris Saint-Germain បានបញ្ជាក់ពីការចាកចេញរបស់លោក Mauricio Pochettino ក្រោយការដឹកនាំបានត្រឹមតែមួយរដូវកាលប៉ុណ្ណោះ។ លោក Pochettino បានមកកាន់តំណែងជាលើកដំបូងនៅថ្ងៃទី 2 ខែមករា ឆ្នាំ 2021 ក្នុងកិច្ចសន្យារយៈពេល 18 ខែ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានដឹកនាំ PSG ឲ្យលើកពាន Ligue 1 កាលពីរដូវកាលមុន ប៉ុន្តែក្រុមរបស់លោកហាក់ដូចជាបរាជ័យខ្លាំងជាមួយក្របខ័ណ្ឌ UEFA Champions League។ លើសពីនេះទៅទៀតយុទ្ធសាស្ត្រ និងការដឹកនាំរបស់គាត់ ហាក់ដូចជានៅមានកម្រិតដែលទាបជាងការរំពឹងទុករបស់ក្លឹប។
ដោយឡែកនៅពេលនេះ បេក្ខភាពគ្រូបង្វឹកថ្មីដែល PSG នឹងតែងតាំងនោះគឺលោក Christophe Galtier ដែលត្រៀមនឹងប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ។
យ៉ាងណាមិញលោក Pochettino គ្រប់គ្រងដឹកនាំក្រុមបាន 84 ប្រកួតសម្រាប់ក្លឹប PSG ដោយឈ្នះ 56 ប្រកួត ក្នុងចំណោមនោះមានចាញ់ 15 ប្រកួត ហើយការចាញ់ ភាគច្រើនកើតឡើងនៅក្នុងដំណាក់កាលចុងក្រោយនៃការឈ្នះពាន។
ប្រភព: 90 Min