បាល់ទាត់អន្តរជាតិ
Haaland ស្នងតំណែងអាវលេខ 9 របស់ Gabriel Jesus

កាលពីម្សិលមិញនេះ ក្លឹបមេឃខៀវ Manchester City បានបញ្ជាក់ថា កីឡាករចំណូលថ្មីរបស់ខ្លួន Erling Haaland ដែលបានចុះហត្ថលេខាកាលពីរដូវក្ដៅថ្មីៗនេះ នឹងពាក់អាវលេខ 9 ដែលជាលេខអាវដែលបានពាក់ចុងក្រោយដោយ Gabriel Jesus។
Manchester City បានប្រកាសពីកិច្ចព្រមព្រៀងជាមួយ Haaland តាំងពីខែឧសភាមកម្ល៉េះ ប៉ុន្តែក្លឹបមិនបានប្រកាសពីលេខអាវដែលគាត់នឹងប្រើនោះទេ ហើយអ្នកគាំទ្រក៏មិនអាចប៉ាន់ស្មានបានដែរថា កីឡាករន័រវេសរូបនេះនឹងពាក់អាវលេខប៉ុន្មានសម្រាប់ក្លឹបថ្មីរបស់ខ្លួន។
ដោយឡែកកាលពីពេលថ្មីៗនេះ Gabriel Jesus ដែលជាម្ចាស់អាវលេខ 9 បានផ្ទេរទៅកាន់ក្លឹបកាំភ្លើងធំ Arsenal ក្នុងតម្លៃផ្ដាច់កុងត្រា 45 លានផោន ដែលបានធ្វើឲ្យលេខអាវរបស់គាត់នៅទំនេរគ្មានអ្នកពាក់ ហើយក្លឹបក៏បានផ្ដល់វាទៅឲ្យ Haaland តែម្ដង។ លេខអាវនេះ ត្រូវបានកីឡាករប្រេស៊ីល Gabriel Jesus ពាក់តាំងពីឆ្នាំ 2019 មកម្ល៉េះ ហើយវាជាលេខដ៏សាកសមបំផុតសម្រាប់កីឡាករឆ្នើមដែលលេងតំណែងជាខ្សែប្រយុទ្ធកណ្ដាល។
កាលពីប៉ុន្មានឆ្នាំមុន មុនពេលដែល Gabriel Jesus ប្រើប្រាស់លេខអាវនេះ អាវលេខ 9 របស់ក្លឹប Manchester City បានទុកឲ្យនៅទំនេរចោល។ អតីតកីឡាកររបស់ក្លឹប ដែលធ្លាប់ពាក់លេខ 9 មានដូចជា Nolito, Alvaro Negredo, Emmanuel Adebayor, Valeri Bojinov, Emile Mpenza, Paolo Wanchope និង Andy Cole។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល