បាល់ទាត់អន្តរជាតិ
លុយមិនសំខាន់ទេ!!! Cristiano Ronaldo បដិសេធភ្លាមៗជាមួយនឹងសំណើរផ្ទេរទៅកាន់ក្លឹបរបស់អារ៉ាប៊ីសាអូឌីត

នៅដើមសប្ដាហ៍នេះ មានក្លឹបមួយដែលស្ថិតនៅលីគកំពូលរបស់អារ៉ាប៊ីសាអូឌីត បានចាប់អារម្មណ៍នឹងតារាឆ្នើម Cristiano Ronaldo ហើយពួកគេអាចផ្ដល់តម្លៃផ្ទេរដ៏ច្រើនគឺ 275 លានអឺរ៉ូ ប្រសិនបើគាត់ព្រមផ្ទេរទៅចូលរួមជាមួយពួកគេ។
ទោះជាយ៉ាងណា សំណើររបស់ក្លឹបអារ៉ាប៊ីសាអូឌីត ដែលមិនត្រូវបានគេប្រាប់អត្តសញ្ញាណច្បាស់លាស់នោះ ត្រូវច្រានចោលភ្លាមៗពី Cristiano Ronaldo។
យ៉ាងណាមិញ លុយប្រហែលមិនមែនជាគោលបំណងពិតប្រាកដរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះទេ អ្វីដែលគាត់ចង់បាន គឺការលេងនៅក្នុងលីគដែលមានការប្រកួតប្រជែងខ្ពស់ ពិសេសគឺក្លឹបដែលអាចមានឱកាសលេងពាន UEFA Champions League។ ម្ចាស់ពាន Ballon d’Or ប្រាំសម័យកាលរូបនេះ នៅតែចិញ្ចឹមចិត្តចង់លេងបាល់ទាត់បន្តទៀត ទោះបីជាគាត់មានវ័យ 37 ឆ្នាំហើយក៏ដោយ។
Cristiano Ronaldo នៅតែមិនទាន់មានភាពច្បាស់លាស់ជាមួយនឹងក្លឹបបច្ចុប្បន្នរបស់គាត់ Manchester United ខណៈដែលគ្រូបង្វឹកថ្មីលោក Erik ten Hag បញ្ជាក់ថា ខ្សែប្រយុទ្ធកណ្ដាលរូបនេះ នឹងស្ថិតក្នុងគម្រោងរបស់គាត់នៅរដូវកាលក្រោយ។
យោងតាមរបាយការណ៍របស់ ESPN បានឲ្យដឹងថា ក្លឹបមកពីអារ៉ាប៊ីសាអូឌីតនេះ ជាក្លឹបចុងក្រោយបំផុតដែលចង់បាន Ronaldo ហើយពួកគេហ៊ានចំណាយប្រាក់ផ្ទេររហូតដល់ 275 លានអឺរ៉ូ។ ពួកគេក៏នឹងផ្ដល់ទឹកប្រាក់ 30 លានអឺរ៉ូ សម្រាប់សេវាកម្មនៃការដេញថ្លៃលើ Cristiano Ronaldo ថែមទៀតផង។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ