បាល់ទាត់អន្តរជាតិ
AC Milan បើកការពិភាក្សាផ្ទេរខ្សែការពារម្នាក់របស់ក្លឹប Tottenham Hotspur

យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ក្លឹប AC Milan បានបើកការពិភាក្សាមួយ ជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur លើកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ Japhet Tanganga ខណៈដែលមានក្លឹបពីរនៅ Premier League ក៏កំពុងចង់បានកីឡាកររូបនេះដែរ។
ខ្សែការពារ Tanganga បានបង្ហាញខ្លួនចំនួន 19 ប្រកួត សម្រាប់ Tottenham Hotspur កាលពីរដូវកាលមុន និងបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Southampton និង Bournemouth ផងដែរ។
យ៉ាងណាមិញ បើយោងតាមសារព័ត៌មាន Sky Sports បានឲ្យដឹងថា ក្លឹប Tottenham Hotspur នឹងបើកចំហរក្នុងការអនុញ្ញាតឲ្យ Tanganga ចាកចេញ ដោយពួកគេទើបតែបានខ្ចីជើងកីឡាករចំណូលថ្មី Clement Lenglet ពី Barcelona។
ខ្សែការពារវ័យ 23 ឆ្នាំរូបនេះបច្ចុប្បន្នហាក់ដូចជាមានទម្រង់លេងកាន់តែល្អប្រសើរឡើងពីមួយប្រកួតទៅមួយប្រកួត ហើយកាលពីនៅជាយុវជន គាត់ក៏ជាកីឡាករដែលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសមិនដែលអាក់ខានឡើយ តាំងពី U16 រហូតដល់ U21។
ប្រសិនបើគាត់ផ្ទេរទៅ AC Milan មែននោះ គាត់នឹងបានលេងជាមួយមិត្តក្រុមជម្រើសជាតិអង់គ្លេស Fikayo Tomori ដែលបានផ្ទេរពី Chelsea កាលពីឆ្នាំមុន និង Tiemoue Bakayoko ជាកីឡាករខ្ចីជើងពីក្លឹបតោខៀវដូចគ្នា។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ