បាល់ទាត់អន្តរជាតិ
Alex Telles សារភាពថា គាត់មិនចាំបាច់គិតពីរដងឡើយ ក្នុងការសម្រេចចិត្តចាកចេញពីក្លឹបបិសាចក្រហម Manchester United

កាលពីពេលថ្មីៗនេះ ខ្សែការពារ Alex Telles របស់ក្លឹបបិសាចក្រហម Manchester United បានសារភាពដោយត្រង់ៗថា គាត់មិនចាំបាច់គិតពីរដងឡើយ អំពីការចាកចេញពីក្លឹបរបស់ខ្លួន ដើម្បីទៅចូលរួមជាមួយក្លឹប Sevilla ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាលនេះ។
ជាការពិតណាស់ Alex Telles បានមកដល់ Old Trafford កាលពី 2 ឆ្នាំមុន ប៉ុន្តែគាត់បានជួបការលំបាកជាខ្លាំង ក្នុងការដណ្តើមតំណែងជាជម្រើ 11 នាក់ដំបូងជាមួយនឹង Luke Shaw ដែលលេងជាខ្សែការពារឆ្វេងដូចគ្នា។
លើសពីនេះទៅទៀត នៅរដូវក្ដៅនេះក្លឹបបិសាចក្រហមបានចុះហត្ថលេខានាំយក Tyrell Malacia ពីក្លឹប Feyenoord ខណៈដែលកីឡាកររូបនេះក៏លេងតំណែងជាខ្សែការពារឆ្វេងដែរ។ Tyrell Malacia ត្រូវបានគ្រូបង្វឹកប្រើប្រាស់ដើម្បីជាជម្រើសទីពីរបន្ទាប់ពី Luke Shaw ដូច្នេះ Alex Telles នឹងក្លាយជាជម្រើសទីបី និងកាន់តែបាត់បង់ឱកាសក្នុងការបង្ហាញសមត្ថភាព។
ជាចុងក្រោយ Alex Telles បានសម្រេចចិត្តភ្លាមៗ ដើម្បីទៅចូលរួមជាមួយនឹងក្លឹបនៅអេស្ប៉ាញ Sevilla ក្នុងលក្ខខណ្ឌខ្ចីជើង។ ប៉ុន្មានថ្ងៃក្រោយទៅក្លឹបថ្មី Alex Telles បាននិយាយទៅកាន់កាសែត Estadio Deportivo ថា៖ “ខ្ញុំរីករាយណាស់ដែលបានមកក្លឹបថ្មីដ៏អស្ចារ្យនេះ។ តាំងពីពេលដំបូងដែលខ្ញុំទទួលបានសារពីការចង់នាំខ្ញុំមកទីនេះ ខ្ញុំមិនបានគិតពីរដងទេ។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់សប្តាហ៍ដ៏សំខាន់នេះដែលជាការប្រកួតបើកឆាក La Liga”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega