បាល់ទាត់អន្តរជាតិ
Bayer Leverkusen លុត Wolfsburg 2-0 បន្តកំណត់ត្រាមិនទាន់ចាញ់ និងមានឱកាសកាន់តែធំក្នុងការឈ្នះពានលីគ
ក្រុមដែលមិនទាន់ស្គាល់ចាញ់ Bayer Leverkusen បានយកឈ្នះលើ VfL Wolfsburg ក្នុងលទ្ធផល 2-0 កាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីបន្តការកាន់កាប់កំពូលតារាង និងមានគម្លាត 10 ពិន្ទុពីក្រុមលេខ 2 Bayern Munich ខណៈដែលការឈ្នះពានលីគ Bundesliga ជាលើកដំបូងក៏មើលឃើញបន្តិចម្ដងៗផងដែរ។
បច្ចុប្បន្ន Leverkusen មិនទាន់ចាញ់ឡើយ ក្នុងរដូវកាលនេះនៅគ្រប់ការប្រកួតទាំងអស់ ដោយបានអូសបន្លាយដល់ទៅ 36 ប្រកួតទៅហើយ ដែលក្នុងនោះមានការប្រកួតលីគ Bundesliga ចំនួន 25 ប្រកួត។ ក្រុមរបស់លោក Xabi Alonso មាន 67 ពិន្ទុ ខណៈក្រុមការពារតំណែងជើងឯក Bayern Munich មាន 57 ពិន្ទុ។ ពួកគេនៅសល់ការប្រកួតចំនួន 9 ទៀតប៉ុណ្ណោះ មុននឹងបិទបញ្ចប់រដូវកាលនេះ និងដើម្បីកាត់សេចក្ដីស្វែងរកម្ចាស់ពាន។
គួររំលឹកផងដែរថា Bayer Leverkusen មិនធ្លាប់ឈ្នះពាន Bundesliga ទេ គិតចាប់តាំងពីពេលដែលលីគកំពូលរបស់អាឡឺម៉ង់ត្រូវបានគេដាក់ឈ្នោះថា Bundesliga ក្នុងឆ្នាំ 1963 មក។ ក្លឹប Bayern Munich មានកំណត់ត្រានាំមុខគេ ដោយឈ្នះពានលីគច្រើនបំផុតរហូតដល់ 32 ដង។ ជាអកុសល Bayer Leverkusen ធ្វើបានល្អបំផុតត្រឹមតែអាចគ្រងតំណែងជាជើងឯករងបានចំនួន 5 លើក។
ប្រភព: Thehindu
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត