Connect with us

បាល់ទាត់អន្តរជាតិ

Bayer Leverkusen ឈ្នះពាន​ជើង​ឯក​លីគ Bundesliga ជា​លើក​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប

Published

on

កាល​ពី​ម្សិលមិញ​នេះ​ក្លឹប Bayer Leverkusen ត្រូវ​បាន​សម្រេច​ថា គឺ​ជា​ម្ចាស់​​ពាន Bundesliga សម្រាប់​រដូវកាល 2023-2024 ដែល​វា​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​ក្នុង​ការ​ឈ្នះពាន​លីគ​ផង​ដែរ។ ពួក​គេ​បាន​យក​ឈ្នះ​ការ​ប្រកួត​សម្រេច​ចុង​ក្រោយ ដោយ​ទទួល​​បាន​ជ័យ​ជម្នះ 5-0 ទៅ​លើ​ក្លឹប Werder Bremen។

ថ្វីត្បិត​តែការ​ប្រកួត​នៅ​រដូវកាល​នេះ​មិន​ទាន់​បិទ​បញ្ចប់​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​មាន​ពិន្ទុ​គ្រប់គ្រាន់ ដែល​កំណត់ថា ជា​ម្ចាស់ពាន​លីគ។ ក្រុម​របស់​លោក Xabi Alonso មិន​ត្រឹមតែ​ទទួល​បាន​សមិទ្ធិផល​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ពួក​គេ​បាន​លើកពាន​ដោយ​ប្រកួត​មិន​ទាន់​ស្គាល់​បរាជ័យ​​សូម្បី​តែ​ម្ដង ចាប់​តាំង​ពី​បើក​រដូវកាល​មក។

បន្ថែម​លើស​ពី​នេះ​ទៀត Bayer Leverkusen នៅ​មាន​ពាន​ដ៏​ធំ​មួយ​ទៀត​ដែល​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ផ្លូវ​វិជ្ជមាន និង​អាច​មាន​ឱកាស​ឈ្នះ​គឺ​ពាន Europa League។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ពួក​គេ​បាន​ទទួល​ជ័យ​ជម្នះ 2-0 ក្នុង​ការ​ប្រកួត​ជើង​ទី 1 នៃ​ក្រប​ខណ្ឌ Europa League វគ្គ 8 ក្រុម​ចុង​ក្រោយ​ទៅ​លើ West Ham United។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២