បាល់ទាត់អន្តរជាតិ
ក្រុមបិសាចក្រហម Manchester United ចង់នាំយកអតីតខ្សែប្រយុទ្ធ Robin van Persie មកធ្វើជាគ្រូជំនួយរបស់ក្លឹបនៅរដូវកាលក្រោយ

យោងតាមរបាយការណ៍របស់លោក Mark Ogden (ESPN) បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United កំពុងស្វែងរកជម្រើសដ៏ប្រសើរមួយ ដោយពួកគេចង់នាំយកអតីតខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនគឺលោក Robin van Persie ដើម្បីក្លាយជាផ្នែកមួយរបស់ក្លឹប រួមជាមួយនឹងគ្រូបង្វឹកថ្មី Erik ten Hag ដែលមកពី AFC Ajax។
ទោះជាយ៉ាងណាក្ដីបារម្ភមួយទាក់ទងនឹងរឿងនេះ គឺពួកគេមិនអាចស្នើរសុំអាជ្ញាប័ណ្ណការងារស្របច្បាប់សម្រាប់ផ្ដល់ឲ្យ Robin van Persie។ គួររំលឹកផងដែរថា កីឡាករសញ្ជាតិហូឡង់ Robin van Persie បានចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ 2019 ហើយបានក្លាយជាជំនួយការគ្រូបង្វឹករបស់ក្លឹប Feyenoord ក្នុងឆ្នាំ 2020។
ដោយឡែកលោក Erik ten Hag ដែលបច្ចុប្បន្នមានវ័យ 52 ឆ្នាំ កំពុងបញ្ចប់កុងត្រាជាមួយក្លឹប Ajax ហើយអាចនឹងចូលកាន់តំណែងនៅ Manchester United ចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលបច្ចុប្បន្នទម្រង់លេងរបស់ក្លឹបបិសាចក្រហមកំពុងតែដុនដាបខ្លាំង និងមិនទាន់អាចប្រជែងយក Top 4 បាននៅ Premier League ដើម្បីយកឱកាសទៅលេងក្នុងក្របខណ្ឌ UEFA Champions League នៅរដូវកាលក្រោយ។
ប្រភព: Manchester United Updates