Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Marcelo ចុះ​ហត្ថលេខា​ចូល​រួម​ជា​មួយ​ក្លឹប Olympiacos FC

Published

on

នៅ​ព្រឹក​នេះ​ក្លឹប​យក្ស​របស់​ក្រិច Olympiacos បាន​ប្រកាស​ពី​ការ​ចុះហត្ថលេខា​លើ​អតីត​វីរបុរស​របស់​ក្លឹប Real Madrid គឺ​ខ្សែការពារ​ស្លាប Marcelo លើ​ការ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន ខណៈ​ដែល​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ស្ថិត​ក្នុង​ជីវិត​ដោយ​គ្មាន​ក្លឹប​​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​​មក​ហើយ។

Marcelo Vieira ដែល​ធ្លាប់​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្លឹប​អធិរាជ​ស Real Madrid បាន​សម្រេច​ចិត្ត​ចាកចេញ​ពី Santiago Bernabeu ដោយ​មិន​បន្ត​កុងត្រា​ថ្មី ព្រោះ​គាត់​ដឹង​ថា ទម្រង់​លេង​របស់​គាត់​មិន​អាច​ប្រជែង​នឹង​កីឡាករ​ក្មេងៗ​ផ្សេង​ទៀត​របស់​ក្លឹប​បាន​ឡើយ ជា​ពិសេស​គឺ Ferland Mendy។

ជាមួយ​គ្នា​នេះ​ដែរ Marcelo ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប ចាប់​តាំង​ពី​ការ​ចាកចេញ​ពី​ក្លឹប Real Madrid ហើយ​របាយការណ៍​ចុងក្រោយ​ត្រូវ​បាន​គេរាយ​ការណ៍​ថា គាត់​បាន​ពិភាក្សា​ជា​មួយ​ក្លឹប Leicester City នៃ​ក្របខ័ណ្ឌ Premier League ប៉ុន្តែ​ក្លឹប Leicester បាន​បដិសេធ​ថា ពួក​គេ​មិន​បាន​ដំណើរ​ការ​លើ​កិច្ច​ព្រមព្រៀង​ផ្ទេរ​នេះ​ឡើយ។

នៅ​ទីបំផុត​ក្លឹប Olympiacos ដែល​ស្ថិត​នៅ​លីគ​កំពូល​នៃ​ប្រទេស​ក្រិច បាន​បញ្ជាក់​ពី​ការ​ចុះ​ហត្ថលេខា​លើ Marcelo ជាមួយ​នឹង​កិច្ចព្រម​ព្រៀង​រយៈពេល​មួយ​ឆ្នាំ​ដំបូង និង​មាន​លក្ខខណ្ឌ​នៃ​ជម្រើស​បន្ថែម​កុងត្រា​​រយៈពេល 12 ខែ​បន្ថែម​ទៀត​ផង​ដែរ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២