បាល់ទាត់អន្តរជាតិ
ក្លឹប Real Valladolid ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Dani Alves និង Marcelo

យោងតាមពត៌មានច្បាស់ការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹប Real Valladolid របស់អតីតកីឡាករឆ្នើម Ronaldo Nazario ដែលទើបតែបានឡើងមកលេងនៅ La Liga ជាថ្មីម្ដងទៀតនោះ ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាខ្សែការពារផុតកុងត្រា Dani Alves និង Marcelo។
Dani Alves និង Marcelo គឺជាមិត្តរួមសញ្ជាតិរបស់ប្រធានក្លឹប Ronaldo Nazario ហើយកីឡាករចាស់វស្សាទាំងពីររូបនេះ កំពុងក្លាយជាកីឡាករដែលមិនទាន់មានក្លឹបលេង។
ខ្សែការពារស្ដាំ Dani Alves ត្រូវបានក្លឹបអ្នកមានបុណ្យ Barcelona មិនបន្តកុងត្រាថ្មីឲ្យគាត់ឡើយ បើទោះបីជាគាត់នៅមានទម្រង់លេងល្អអាចទទួលយកបានក៏ដោយ។ Alves បានចាកចេញពី Sao Paulo មកលេងឲ្យ Barcelona ជាលើកទីពីរ កាលពីចុងឆ្នាំ 2021 ក្នុងស្ថានភាពដែលក្លឹបកំពុងដុនដាប់ខ្លាំងបំផុត ក្រោយពួកគេបាត់បង់ Lionel Messi និងស្ថិតក្រោមការដឹកនាំមិនសូវល្អរបស់លោក Ronald Koeman។
ដោយឡែក Marcelo គឺជាកីឡាករដែលលេងឲ្យក្លឹប Real Madrid តាំងពីឆ្នាំ 2007 មកម្ល៉េះ ហើយក៏ជាវីរបុរសដែលធ្លាប់កសាងសមិទ្ធិផលធំៗក្នុងការឈ្នះពានឲ្យក្លឹបផងដែរ។ Marcelo ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួនទៀតរបស់ Real Madrid ដែលធ្លាប់ឈ្នះពាន UEFA Champions League ច្រើនជាងគេបំផុត (5 ដង)។
ប្រភព: FC Barcelona Universe
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ