Connect with us

បាល់ទាត់អន្តរជាតិ

ខ្លះៗ​មុន​ការ​ប្រកួត​រវាង Barcelona និង Sevilla នៅ​ម៉ោង 2 រំលង​អាធ្រាត​នេះ

Published

on

នៅ​ម៉ោង 2 រំលង​អាធ្រាត (ម៉ោង​នៅ​កម្ពុជា) ក្លឹប​អ្នក​មាន​បុណ្យ Barcelona នឹង​ត្រូវ​​ជួប​ក្រុម​ម្ចាស់​ផ្ទះ Sevilla ដែល​ជា​ការ​ប្រកួត​ក្នុង​ជំនួប​ក្របខណ្ឌ​កំពូល​របស់​អេស្ប៉ាញ La Liga។ ដូចគ្នា​នេះ​ដែរ Sevilla ត្រូវ​បាន​គេ​ចាត់​ទុកថា គឺ​ជា​ក្រុម​ខ្លាំង​ទី​បី​ផង​ដែរ​នៅ​អេស្ប៉ាញ ខណៈ​ដែល​ពួក​គេ​បាន​បញ្ចប់​រដូវកាល​មុន ជា​មួយ​នឹង​ចំណាត់​ថ្នាក់​លេខ 4។

ដោយ​ឡែក​បី​ប្រកួត​ចុងក្រោយ​ដែល​ក្រុម​ទាំង​ពីរ​បាន​ជួប​គ្នា គឺ Sevilla មិន​ដែល​យក​ឈ្នះ Barcelona ឡើយ។ ជាមួយ​គ្នា​នេះ​ដែរ សម្រាប់​ទម្រង់​លេង​របស់​លោក Xavier Hernandez ត្រូវ​បាន​គេ​រំ​ពឹង​ទុក​ថា នឹង​ប្រើប្រាស់​ប្រព័ន្ធ 4-3-3 ដូច​សព្វមួយ​ដង។

កីឡាករ 11 នាក់​របស់ Barcelona ដែល​អាច​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​យប់​នេះ​មាន​ដូច​ជា៖ Ter Stegen; Kounde, Araujo, Eric, Balde; Gavi, Busquets, Pedri; Raphinha, Lewandowski និង Dembele។

កីឡាករ​ជម្រើស 11 នាក់​របស់ Servilla អាច​នឹង​មាន​កីឡាករ​ដូច​ជា៖ Bono; Navas, Nianzou, Fernando, Telles; Jordan, Gudelj, Torres; Lamela, Mir និង Gomez។

​ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២