បាល់ទាត់អន្តរជាតិ
Joao Felix បង្ហាញចេតនាចង់ចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United

ខ្សែប្រយុទ្ធ Joao Felix របស់ក្លឹប Atletico Madrid បានលើកឡើងថា គាត់មិនដែលដឹងពីការចាប់អារម្មណ៍ផ្ទេរពីសំណាក់ក្លឹបបិសាចក្រហម Manchester United នៅរដូវក្តៅនេះទេ ខណៈដែលការលើកឡើងបែបនេះត្រូវបានគេគិតថា Joao Felix ហាក់ដូចជាកំពុងមានចំណាប់អារម្មណ៍ក្នុងការផ្ទេរមក Premier League។
ដោយឡែកកាលពីអំឡុងពេលដែលទ្វារនៃការដោះដូរកីឡាករជិតនឹងបិទបញ្ចប់ ក្លឹបបិសាចក្រហមត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់តម្លៃ 130 លានអឺរ៉ូទៅលើខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Joao Felix ប៉ុន្តែកិច្ចព្រមព្រៀងនោះហាក់ដូចជាជាប់គាំង និងមិនបានដំណើរការជាផ្លូវការណ៍នោះទេ។
អ្វីដែលគួរឲឲ្យចាប់អារម្មណ៍នោះកាលពីពេលថ្មីៗនេះ Joao Felix បាននិយាយទៅកាន់ Marca ថា គាត់មិនត្រូវបានទទួលការជូនដំណឹងអំពីក្លឹប Atletico Madrid ពាក់ព័ន្ធនឹងរឿងនេះឡើយ ហើយគ្រប់យ៉ាងមិនបានស្ថិតក្នុងការសម្រេចចិត្តរបស់គាត់ឡើយ។
នៅពេលដែលត្រូវបានគេសួរដោយផ្ទាល់អំពីចំណាប់អារម្មណ៍របស់ក្លឹបបិសាចក្រហម Joao Felix បានឆ្លើយថា៖ “គ្មានអ្វីមួយមកដល់ខ្ញុំទេ វាជារឿងរបស់ប្រធានក្លឹប។ ខ្ញុំនៅទីនេះ នៅជាមួយ Atletico Madrid”។
យ៉ាងណាមិញ Felix ក៏ត្រូវបានសារព័ត៌មានអាមេរិកសួរអំពីទម្រង់លេងរបស់ Cristiano Ronaldo នៅក្លឹបបិសាចក្រហម Manchester United និងការប្រកួត World Cup ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ។
Felix បាននិយាយថា៖ “Cristiano តែងតែជា Cristiano ទោះបីជាគាត់មិនចូលលេងក៏ដោយ។ វាជាកិត្តិយសសម្រាប់ពួកយើងដែលមានគាត់នៅក្នុងក្រុម។ ទោះបីជាគាត់មានអាយុ 37 ឆ្នាំក៏ដោយ គាត់តែងតែល្អសម្រាប់ពួកយើងក្នុងការពឹងផ្អែកលើគាត់។ ខ្ញុំគិតថាការពិតក្រុម Manchester United ធ្វើមិនបានល្អដោយខ្លួនឯង។ វានឹងមិនប៉ះពាល់ដល់ក្រុមជម្រើសជាតិយើងទេ ហើយយើងនឹងមានការប្រកួតដ៏អស្ចារ្យនៅ World Cup”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ10 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!