បាល់ទាត់អន្តរជាតិ
Hugo Lloris ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិបារាំង
ប្រធានក្រុមជម្រើសជាតិបារាំង Hugo Lloris បានដកខ្លួនចេញពីជម្រើសជាតិដែលដឹកនាំដោយលោក Didier Deschamps សម្រាប់ការប្រកួតនៅខែកញ្ញាខាងមុខនេះ ដោយសាររបួស។ បច្ចុប្បន្នស្ថានភាពរបស់ Hugo Lloris កំពុងប្រឈមមុខនឹងការខនខានប្រកួតធំ London Derby ជាមួយក្លឹបកាំភ្លើងធំ Arsenal នៅថ្ងៃទី 1 ខែក្រោយនេះផងដែរ។
កីឡាករវ័យ 35 ឆ្នាំរូបនេះត្រូវបានគេជឿថា បានរងរបួសភ្លៅក្នុងការប្រកួតដែល Tottenham Hotspur ទទួលបានជ័យជម្នះ 6-2 ទៅលើក្រុម Leicester City កាលពីល្ងាចថ្ងៃសៅរ៍ប៉ុន្មានថ្ងៃមុននេះ។ ដូចគ្នានេះដែរ អ្នកចាំទីដៃទីមួយរូបនេះនឹងខកខានការប្រកួតក្របខណ្ឌ Nations League របស់ក្រុមជម្រើសជាតិបារាំងនៅថ្ងៃទី 23 ខែនេះ។
របួសរបស់ Hugo Lloris លើកនេះកើតឡើងក្នុងកំឡុងពេលដ៏អាក្រក់ទាំងសម្រាប់ក្រុមជម្រើសជាតិ និងសម្រាប់ក្លឹប។ ជាមួយនឹងការដកឈ្មោះចេញរបស់ Hugo Lloris ក្រុមជម្រើសជាតិបារាំងបានកោះហៅកីឡាករវ័យ 23 ឆ្នាំ Alban Lafont ដែលបច្ចុប្បន្នជាកីឡាករដែលលេងនៅក្លឹប Nantes ហើយសម្រាប់អ្នកចាទីដៃទីមួយនៅក្នុងក្រុមប្រហែលជាជំនួសដោយកីឡាករ Mike Maignan របស់ AC Milan។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ4 days ago
Martin Zubimendi ប្រាប់មូលហេតុដែលគាត់បដិសេធមិនចូលរួមជាមួយ Liverpool
-
បាល់ទាត់អន្តរជាតិ5 days ago
Alex Telles រកបានក្លឹបថ្មីភ្លាមៗ ក្រោយចាកចេញពី Al Nassr
-
បាល់ទាត់អន្តរជាតិ5 days ago
Raphinha ចេញមុខការពារមិត្តរួមជាតិរបស់ខ្លួន ដែលតែងតែត្រូវបានអ្នកគាំទ្រជេរស្ទើរគ្រប់ការប្រកួត