បាល់ទាត់អន្តរជាតិ
Williams បង្ហើបថា គាត់មានឱកាសផ្ទេរទៅ Liverpool ប៉ុន្តែគាត់សម្រេចចិត្តបន្តនៅជាមួយ Bilbao

ខ្សែប្រយុទ្ធរបស់ក្លឹប Athletic Bilbao គឺកីឡាករ Inaki Williams បានរំលឹកពីរឿងចាស់មួយដែលអះអាងថា គាត់អាចចូលរួមជាមួយក្លឹបហង្សក្រហម Liverpool កាលពីឆ្នាំ 2019 ប៉ុន្តែភាពស្មោះត្រង់របស់គាត់ចំពោះក្លឹបបច្ចុប្បន្ន ក៏បានធ្វើឲ្យគាត់បន្តរួមរស់នៅជាមួយ Athletic Bilbao រហូតដល់ពេលនេះ។
កីឡាករវ័យ 28 ឆ្នាំដែលបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិហ្គាណា ក្នុងអំឡុងពេលប្រកួតអន្តរជាតិនេះ មានពាក្យចចាមអារ៉ាមជាយូរមកហើយថា គាត់គឺជាគោលដៅនៃការចង់បានរបស់លោក Jurgen Klopp។
យោងតាមរបាយការណ៍ពី AS កាលពីដើមឆ្នាំនេះបានលើកឡើងថា ក្រុមហង្សក្រហម Liverpool បានត្រៀមថវិការរួចរាល់ក្នុងការចុះហត្ថលេខាលើ Inaki Williams ក្នុងទំហំទឹកប្រាក់ 88 លានអឺរ៉ូ នៅពេលនោះ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ដោយគាត់បានស៊ុតបញ្ចូលទី 12 គ្រាប់នៅ La Liga។ យ៉ាងណាក្ដី ក្រោយមក មិនយូរប៉ុន្មាន គាត់បានចុះកុងត្រាថ្មីនៅ Athletic Bilbao រហូតដល់ឆ្នាំ 2028 ដែលដំឡើងថ្លៃទិញរហូតដល់ 135 លានអឺរ៉ូ។
នៅក្នុងបទសម្ភាសន៍ជាមួយ AS កីឡាករ Inaki Williams ត្រូវបានសួរអំពីរឿងរ៉ាវទាក់ទងនឹង Liverpool ហើយគាត់បាននិយាយថា៖ “ខ្ញុំមានជម្រើសក្នុងការចាកចេញ។ ខ្ញុំទទួលបានការទាក់ទង។ យ៉ាងណាខ្ញុំរក្សាជំហរខ្លួនឯងយ៉ាងច្បាស់លាស់។ វាល្អណាស់ដែលក្លឹបបែបនេះព្យាយាមយកអ្នក ប៉ុន្តែខ្ញុំតែងតែច្បាស់ថា ខ្ញុំចង់នៅ Athletic Bilbao”។
គួរដឹងផងដែរថា កាលពីរដូវកាលមុន Williams បានបំបែកកំណត់ត្រា La Liga សម្រាប់ការបង្ហាញខ្លួនមិនដែលខកខានក្នុងការប្រកួត ដោយគាត់បានបង្ហាញខ្លួនជាលើកទី 203 ជាប់ៗគ្នាសម្រាប់ Bilbao។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ