Connect with us

បាល់ទាត់អន្តរជាតិ

Erik ten Hag ឈ្នះពាន​គ្រូ​បង្វឹក​​ល្អ​បំផុត ប្រចាំ​ខែ​កញ្ញា​សម្រាប់​ក្របខណ្ឌ Premier League

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Erik ten Hag ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ល្អ​បំផុត​នៃ​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស​សម្រាប់​ខែកញ្ញា​នេះ ខណៈ​ដែល​គ្រូ​បង្វឹក​រូប​នេះបាន​ផ្លាស់​ប្ដូរ​ទម្រង់​លេង និង​បាន​ដឹកនាំ​ក្រុម​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ។

ក្លឹប​បិសាចក្រហម Manchester United បាន​ឈ្នះការ​ប្រកួត Premier League របស់​ពួកគេ​ទាំងពីរ​ប្រកួត​ក្នុង​ខែកញ្ញា ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Leicester នៅ​ក្រៅដី និង​បន្ទាប់​មក​ឈ្នះ Arsenal ដែល​ជា​ក្រុម​កំពូល​តារាង។

ជាមួយ​គ្នា​នេះ​ដែរ វា​គ្រាន់តែ​ជា​ខែ​ទីពីរ​របស់​លោក Erik ten Hag ​ប៉ុណ្ណោះ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​នៅ Premier League បន្ទាប់​ពី​ការ​ផ្ទេរ​នា​រដូវក្តៅ​កន្លង​ទៅ​របស់​គាត់​មក​ពី​ក្លឹប AFC Ajax ហើយ​គាត់​គឺ​ជាជនជាតិ​ហូឡង់​ដំបូង​គេ​ដែល​ដណ្តើម​បាន​​ពាន​រង្វាន់​នេះ គិត​ចាប់តាំង​ពីខែមករា ឆ្នាំ 2016 មក។

ដូចគ្នា​នេះ​ដែរ Erik ten Hag បាន​យក​ឈ្នះ​បេក្ខភាព​គ្រូបង្វឹក Tottenham Hotspur លោក Antonio Conte និង​គ្រូបង្វឹក​បណ្តោះ​អាសន្ន​របស់ Bournemouth គឺ​លោក Gary O’Neil ដើម្បី​ឈ្នះ​ពាន​រង្វាន់​នេះ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២