បាល់ទាត់អន្តរជាតិ
Liverpool ចាប់អារម្មណ៍លើកីឡាករវ័យក្មេង ដែលគេស្គាល់ថាជា Mohamed Salah ទីពីរ
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែប្រយុទ្ធស្លាបសញ្ជាតិអេហ្ស៊ីប Ibrahim Adel ដែលត្រូវបានគេគិតថាជាអ្នកស្នងតំណែងរបស់ Mohamed Salah រឺ Mohamed Salah ទីពីរ។
កីឡាករវ័យ 21 ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងលេងជាមួយក្រុមនៅក្នុងលីគនៃប្រទេសអេហ្ស៊ីប ប៉ុន្តែគាត់ត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹបនៅលីគកំពូលនៃតំបន់អឺរ៉ុបអស់រយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ជាមួយក្រុមឈុតធំនៃក្លឹប Pyramids FC។
ក្លឹបជាច្រើននៅតំបន់អឺរ៉ុបបាននឹងកំពុងតាមដានការរីកចម្រើនរបស់ Ibrahim Adel ហើយមនុស្សជាច្រើនជឿថា គាត់នឹងមានអនាគតដ៏ភ្លឺស្វាង ដោយដើរតាមគន្លងតារាឆ្នើមអេហ្ស៊ីប Mohamed Salah។ ជាមួយគ្នានេះដែរ សម្រាប់ Salah ផ្ទាល់ត្រូវបានគេជឿថា ក៏ចង់ឲ្យក្លឹបហង្សក្រហម Liverpool ដឹងពីទេពកោសល្យ និងចុះហត្ថលេខាលើ Ibrahim Adel ដែរ។
ដោយឡែក Ibrahim Adel គឺជាគោលដៅដ៏ធំមួយនៃការដេញថ្លៃរបស់ក្លឹប FC Nordsjaelland របស់ដាណឺម៉ាកកាលពីរដូវក្តៅកន្លងទៅ។ ពួកគេបានព្យាយាមទិញកីឡាករវ័យក្មេងរូបនេះជាមួយនឹងសំណើរ 2 លានផោន ប៉ុន្តែត្រូវបានក្លឹប Pyramids បដិសេធ ដោយពួកគេចង់បានយ៉ាងហោចណាស់ 5 លានផោន។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Barcelona ជួលអង្គរក្សផ្ទាល់ខ្លួនឲ្យតាមការពារ Lamine Yamal
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតបើកឆាក UCL រំលងអាធ្រាតនេះរវាង Liverpool និង AC Milan
-
បាល់ទាត់អន្តរជាតិ5 days ago
ខ្សែប្រយុទ្ធសំខាន់ម្នាក់របស់ក្លឹប Real Madrid របួសមិនអាចចូលលេងបាន 2 ខែ