បាល់ទាត់អន្តរជាតិ
Arsenal បញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ Tottenham Hotspur ក្នុងលទ្ធផល 3-1 (មានវីដេអូ)

កាលពីម្សិលមិញនេះ គឺជាការប្រកួតដ៏កក្រើករបស់ក្លឹបកាំភ្លើងធំ Arsenal ជាមួយនឹងក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham Hotspur ដែលការប្រកួតបានបញ្ចប់ទៅជាមួយលទ្ធផល 3 ទល់នឹង 1។ លទ្ធផលនេះដែរ បានបន្តធ្វើឲ្យក្រុមកាំភ្លើងធំ Arsenal នៅឈរលើកំពូលតារាង Premier League ដដែល។
យ៉ាងណាមិញនៅរដូវកាលនេះ ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេមើលឃើញថា ជាក្រុមដែលកំពុងឡើងជើងខ្លាំង ដោយពួកគេមាន 21 ពិន្ទុលើសគេ និងធ្លាប់ចាញ់ប្រកួតតែម្ដងប៉ុណ្ណោះ ចាប់តាំងពីចាប់ផ្ដើមរដូវកាលថ្មីនៅក្របខណ្ឌកំពូលរបស់អង់គ្លេស។
ដោយឡែកសម្រាប់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បន្តឈរនៅលេខរៀងទីបីដដែល ប៉ុន្តែការចាញ់ Arsenal កាលពីម្សិលមិញនេះ បានធ្វើឲ្យពួកគេស្គាល់រសជាតិចាញ់ជាលើកដំបូងនៃរដូវកាលនេះ។ បច្ចុប្បន្នមានតែក្លឹប Manchester City មួយប៉ុណ្ណោះ ដែលមិនធ្លាប់ចាញ់នៅក្នុងការប្រកួត Premier League។
បីគ្រាប់របស់ក្លឹបកាំភ្លើងធំ Arsenal ជាការស៊ុតបញ្ចូលទីរបស់ Thomas Partey នៅនាទីទី 20, Gabriel Jesus នៅនាទីទី 49 និង Granit Xhaka នៅនាទីទី 67។ ដូចគ្នានេះដែរ សម្រាប់មួយគ្រាប់របស់ Tottenham Hotspur គឺជាគ្រាប់បាល់ប៉េណាល់ទីរបស់ Harry Kane នៅនាទីទី 31។ លើសពីនេះដែរ ក្រៅពីចាញ់ក្រុមម្ចាស់ផ្ទះនោះ Tottenham Hotspur ក៏មានកីឡាករម្នាក់ទទួលបានកាតក្រហមផងដែរ គឺខ្សែការពារ Emerson Royal នៅនាទីទី 62។
ទស្សនាវីដេអូហាយឡាយនៃការប្រកួតខាងក្រោម៖
អត្ថបទដោយ៖ X-Sports
-
បាល់ទាត់អន្តរជាតិ16 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi