Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid និង Arsenal កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ Cody Gakpo

Published

on

យោងតាម​របាយការណ៍​ចុងក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប​អធិរាជ​ស Real Madrid បាន​ចាប់​អារម្មណ៍​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ​របស់ PSV Eindhoven គឺ​កីឡាករ Cody Gakpo ដែល​កំពុង​ឡើង​ជើង​ខ្លាំង ខណៈ​ដែល Arsenal និង Leeds United ក៏​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ​កីឡាករ​ឆ្នើម​រូប​នេះ​ដែរ។

កាល​ពី​រដូវក្ដៅ​កន្លង​ទៅ Cody Gakpo ត្រូវ​បាន​ផ្សារភ្ជាប់​ជា​មួយ​នឹង​ការ​ចាកចេញ​ពី PSV ទៅ​កាន់​ក្លឹប​នៅ Premier League ហើយ​ក្លឹប​បិសាចក្រហម Manchester United ក៏​ធ្លាប់​បាន​ពិចារណា​ផ្ទេរ​កីឡាករ​វ័យ 23 ឆ្នាំ រូប​នេះ​ដែរ ប៉ុន្តែ​ត្រូវ​បរាជ័យ​ហើយ​បាន​ចុះ​ហត្ថលេខា​លើ Antony ជំនួស​វិញ។

ដូចគ្នា​នេះ​ដែរ Cody Gakpo ដែលជា​កីឡាករ​បាល់ទាត់​សញ្ជាតិ​ហូឡង់​ឆ្នើម​ប្រចាំ​ឆ្នាំ 2021/22 ធ្លាប់​ត្រូវ​បាន​ក្លឹប Leeds United ដេញ​ថ្លៃ​ផង​ដែរ កាល​ពី​រដូវកាល​ដោះដូរ​កីឡាករ​ពី​ពេល​កន្លង​ទៅ​នេះ ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ​ដោយ​សារ​ការ​ដេញ​ថ្លៃ​យឺត​ពេល។

ជា​ថ្មី​ម្ដង​ទៀត ក្លឹប​អធិរាជ​ស Real Madrid, Arsenal, Leeds United នឹង​ត្រៀម​ធ្វើ​ការ​ដេញ​ថ្លៃ​ទៅ​លើ Cody Gakpo នៅ​ពេល​ទ្វារ​ដោះ​ដូរ​កីឡាករ​បើក​ឡើង​វិញ​នៅ​ខែ​មករា ឆ្នាំ​ក្រោយ។ គួរ​ដឹង​ផង​ដែរ​ថា រដូវកាល​នេះ​ខ្សែប្រយុទ្ធ Gakpo ស៊ុត​បញ្ចូលទី​បាន 9 គ្រាប់ នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន 9 ប្រកួត​នៅ​ក្នុង​លីគ​កំពូល​នៃ​ប្រទេស​ហូឡង់ Eredivisie។

ប្រភព: The Athletic

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២