បាល់ទាត់អន្តរជាតិ
Luis Diaz ត្រូវអវត្តមានពីការប្រកួតរហូតដល់ចុងឆ្នាំ ដោយសាររបួសជង្គង់
កីឡាកររបស់ក្លឹបហង្សក្រហម Liverpool នៅរដូវកាលនេះ ហាក់ដូចជាកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារបញ្ហាកីឡាកររបួសជាបន្តបន្ទាប់។ ជាថ្មីម្ដងទៀត ថ្មីៗនេះខ្សែប្រយុទ្ធស្លាប Luis Diaz នឹងត្រូវអវត្តមានពីលើទីលានប្រកួតរហូតដល់ខែធ្នូចុងឆ្នាំនេះ ដោយសាររបួសជង្គង់។
កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះបានដើរចេញពីទឹកដី Emirates ដោយប្រើប្រាស់ឈើច្រត់ បន្ទាប់ពីក្លឹបហង្សក្រហមបានចាញ់ក្លឹបកាំភ្លើងធំ Arsenal ក្នុងលទ្ធផល 3-2 កាលពីសប្តាហ៍មុន។ ភ្លាមៗនោះគ្រូបង្វឹកលោក Jurgen Klopp ប្រាប់ថា របួសរបស់ Luis Diaz អាចធ្ងន់ធ្ងរ។
ជាសំណាងល្អ របួសរបស់គាត់មិនធ្ងន់ធ្ងរដែលអាចឈានដល់ការវះកាត់ឡើយ ប៉ុន្តែការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup របស់គាត់ជាមួយក្រុមជម្រើសជាតិកូឡុំប៊ី កំពុងស្ថិតក្នុងការសង្ស័យ។ ទន្ទឹមនឹងនេះ Luis Diaz នឹងខកខានការចូលលេង 10 ប្រកួតបន្តបន្ទាប់របស់ Liverpool គិតចាប់ពីថ្ងៃនេះទៅ។
រដូវកាលនេះ គឺជារដូវកាលដ៏យ៉ាប់យ៉ឺនមួយរបស់ក្រុមលោក Jurgen Klopp ដែលកីឡាករជាច្រើនរបស់គាត់កំពុងរងរបួស ហើយបច្ចុប្បន្នពួកគេស្ទើរតែបាត់បង់ក្ដីស្រមៃក្នុងការប្រជែងពានធំៗទៅហើយ ខណៈដែលក្លឹបរបស់គេកំពុងឈរនៅលេខរៀងទី 10 នៃតារាង Premier League។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid កំពុងពិចារណាចង់ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធមួយរូប ដែលជាអតីតយុវជនរបស់ក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
Ronaldo ជឿជាក់ថា Mbappe នឹងក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបនាពេលអនាគត
-
បាល់ទាត់អន្តរជាតិ2 days ago
Nico Williams ផ្លាស់ប្ដូរគំនិត ដោយព្រមចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona