Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid និង Manchester City កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​ម្នាក់​របស់​ Newcastle United

Published

on

ក្លឹប​មេឃខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​អាទិភាព​ខ្ពស់​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ Bruno Guimaraes របស់​ក្លឹប Newcastle United។

កីឡាករ​វ័យ 24 ឆ្នាំ​រូបនេះ​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​ចាប់តាំង​ពី​បាន​មក​ដល់ St James’ Park ដោយ​ផ្ទេរ​ពី​ក្លឹប Olympique Lyon ក្នុង​ខែ​មករា ជាមួយ​នឹង​តម្លៃ​ផ្ទេរ​ប្រហែល 40 លានផោន។ កីឡាករ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស 11 នាក់​ដំបូង​យ៉ាង​ទៀង​ទាត់​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​លោក Eddie Howe។

ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល Guimaraes បាន​បង្ហាញ​នូវ​ទម្រង់​លេង​ដ៏អស្ចារ្យ ហើយ​ថ្មីៗ​នេះ​គាត់​​ស៊ុត​បញ្ចូលទី​បាន​ពីរ​គ្រាប់​ដំបូង​របស់​ខ្លួន​នៃ​រដូវកាល​នេះ​ក្នុង​ជ័យ​ជម្នះ 5-1 របស់ Newcastle ដែល​ជា​ការ​ប្រកួត​ក្របខណ្ឌ Premier League ទល់​នឹង Brentford កាល​ពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន។

មិន​មែន​មាន​តែ Manchester City មួយ​ប៉ុណ្ណោះ​ទេ នៅ​រដូវក្តៅ​នេះ​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ក៏​ត្រូវ​បាន​គេ​​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ Bruno Guimaraes ដើម្បី​មក​ជំនួស​កន្លែង​របស់ Casemiro។

ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​គិត​ថា នឹង​តាម​ព្យាយាម​ចុះ​ហត្ថលេខា​លើ Guimaraes ឲ្យ​បាន​នៅ​ខែ​មករា​ខាង​មុខ​នេះ ប៉ុន្តែ​យោងតាម​កាសែត Daily Mail អះអាង​ថា Manchester City ជា​ក្លឹប​ដែល​មាន​អាទិភាព​ខ្ពស់ ក្នុង​ការ​ទិញ​យក​ខ្សែបម្រើឆ្នើម​រូប​នេះ​ជា​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២