បាល់ទាត់អន្តរជាតិ
បែកធ្លាយរឿងរ៉ាវ Liverpool ដាក់សំណើរ 100 លានផោន ដើម្បីចុះហត្ថលេខាផ្ទេរ Bruno Guimaraes តែមិនបានសម្រេច

តាមសេចក្ដីរាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានបរាជ័យជាមួយនឹងការដេញថ្លៃ 100 លានផោនសម្រាប់ខ្សែបម្រើ Bruno Guimaraes របស់ Newcastle ដែលការដេញថ្លៃនោះ បានកើតឡើងនៅក្នុងថ្ងៃចុងក្រោយ នៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
បើទោះបីជាគ្មានការបញ្ជាក់អះអាងពីរឿងនេះច្បាស់លាស់ តែវាប្រហែលជាការពិតទៅហើយដែលក្លឹបហង្សក្រហមពិតជាបានព្យាយាមចុះហត្ថលេខាផ្ទេរខ្សែបម្រើចំណូលថ្មី ខណៈដែលពួកគេបានបាត់បង់កីឡាករជើងចាស់មួយចំនួនដែលចាកចេញនៅប៉ុន្មានខែមុន។ ទោះបីជា Alexis Mac Allister ត្រូវបានទិញពី Brighton និង Szoboszlai ពី RB Leipzig ក៏ដោយ Jurgen Klopp នៅតែមើលឃើញថា ក្រុមរបស់គាត់នៅមានភាពខ្វះខាតនៅឡើយ។
Liverpool បានខកខានលើការទិញយក Moises Caicedo និង Romeo Lavia ហើយក៏បង្វែរគោលដៅលើកីឡាករសញ្ជាតិជប៉ុន Wataru Endo ជំនួសវិញ។ ប្រាក់មួយចំនួនដែលនៅសល់ ត្រូវបានក្លឹបចំណាយលើការផ្ទេរ Ryan Gravenberch ពី Bayern Munich។ ទោះជាយ៉ាងណា យោងតាម AS បានឲ្យដឹងថា Liverpool បានរៀបចំកញ្ចប់ថវិកា 100 លានផោនរួចរាល់ហើយ ដើម្បីផ្ទេរ Guimaraes នៅសប្តាហ៍ចុងក្រោយមុនពេលទ្វារដោះដូរកីឡាករបិទ តែត្រូវបាន Newcastle បដិសេធ។ Liverpool ត្រូវបានគេគិតថា នឹងព្យាយាមជាថ្មីម្ដងទៀតនៅខែមករាឆ្នាំក្រោយ ពេលដែលទីផ្សារដោះដូរកីឡាករបើកឡើងវិញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona