Connect with us

បាល់ទាត់អន្តរជាតិ

Lionel Messi នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ជា​មួយ Benfica នៅ​ម៉ោង 2 រំលង​អាធ្រាត​នេះ!!!

Published

on

ខ្សែប្រយុទ្ធ​របស់​ក្លឹប Paris Saint-Germain គឺ​កីឡាករ Lionel Messi មិន​មាន​ឈ្មោះ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ UEFA Champions League ទល់​ជាមួយ​នឹង​ក្លឹប Benfica នៅ​ម៉ោង 2 រំលង​អាធ្រាត​នេះ​ទេ ដោយ​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល​របួស។

Paris Saint-Germain និង Benfica ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អធិរាជ​នៅ​ក្នុង​ពូល H ដោយ​កាល​ពី​ប្រកួត​នៅ​ទីក្រុង Lisbon ក្នុង​ទឹកដី​របស់ Benfica ក្រុម​ទាំង​ពីរ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល 1-1 ហើយ​បច្ចុប្បន្ន​កំពុង​មាន 7 ពិន្ទុ​ស្មើ​គ្នា។

កាល​ពី​ប្រកួត​នៅ​ក្នុង​ទឹកដី​របស់ Benfica តារា​ឆ្នើម Lionel Messi បាន​ស៊ុតបញ្ចូលទី​មួយ​គ្រាប់​យ៉ាង​ល្អ​ឲ្យ PSG ហើយ​គ្រាប់​បាល់​របស់​គាត់​ត្រូវ​បាន​ជាប់​ជា​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​សប្ដាហ៍​របស់ UEFA Champions League ផង​ដែរ។ ជា​មួយ​គ្នា​នោះ Messi បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ទៀត ដោយ​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​ស៊ុត​បញ្ចូល​ទី​ទល់​នឹង​ក្លឹប​ចំនួន 40 ផ្សេងៗ​គ្នា​ក្នុង​ក្របខ័ណ្ឌ UEFA Champions League។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រោយ​ចប់​ការ​ប្រកួត​ជា​មួយ Benfica កីឡាករ​វ័យ 35 ឆ្នាំ​រូបនេះ​មាន​បញ្ហា​កំភួន​ជើង ហើយ​ក្រោយ​មក​គាត់​ក៏​បាន​អវត្តមាន​ពី​ការ​ប្រកួត​កាល​ពី​ចុងសប្តាហ៍​ជាមួយ Reims។ របួស​មិន​ត្រូវ​បាន​គិត​ថា ធ្ងន់ធ្ងរ​ពេក​ទេ ប៉ុន្តែ Messi នឹង​អវត្តមាន​ម្តង​ទៀត​សម្រាប់​ការប្រកួត​ជា​មួយ​ក្រុម​ភ្ញៀវ Benfica។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២