បាល់ទាត់អន្តរជាតិ
កំណត់ត្រា 3 របស់ Cristiano Ronaldo ដែល Lionel Messi បានបំបែកនៅរដូវកាលនេះ

Cristiano Ronaldo និង Lionel Messi គឺជាកីឡាករពីររូបដែលជោគជ័យបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។ កីឡាករទាំងពីរបានឈ្នះ Ballon d’Ors ច្រើនជាងកីឡាករណាៗទាំងអស់ ហើយពួកគេក៏ជាគូប្រជែងអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
ដោយឡែក Cristiano Ronaldo មិនមានទម្រង់លេងល្អឡើយនៅរដូវកាលនេះ។ តារាឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United រូបនេះ មិនសូវមានឱកាសលេងបានទៀងទាត់ឡើយ ដោយស៊ុតបញ្ចូកទីបានត្រឹមតែ 3 គ្រាប់ និង Assist 1 គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនសរុប 14 ប្រកួត។
ផ្ទុយទៅវិញ Lionel Messi ហាក់ដូចជាបានសម្របខ្លួនយ៉ាងល្អនៅក្នុងប្រទេសបារាំង ដោយបង្ហាញខ្លួនដ៏ល្អប្រសើរនៅ Paris Saint-Germain។ អតីតតារាឆ្នើមរបស់ក្លឹប Barcelona រូបនេះ បានស៊ុតបញ្ចូលទី 11 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 12 លើក ក្នុងការប្រកួតគ្រប់ក្របខណ្ឌទាំងអស់នៅរដូវកាលនេះ។ ជាមួយគ្នានេះដែរ Lionel Messi ក៏បានបំបែកកំណត់ត្រាមួយចំនួនរបស់ Cristiano Ronaldo ទៀតផង។
1. Lionel Messi បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីលើក្រុមផ្សេងៗគ្នាចំនួន 40 ក្រុមនៅ UEFA Champions League ខណៈដែល Cristiano Ronaldo មានកំណត់ត្រាស៊ុតបញ្ចូលទីទៅលើក្រុមផ្សេងៗគ្នាត្រឹមតែ 38 ក្រុមប៉ុណ្ណោះ។
2. Lionel Messi បានក្លាយជាកីឡាករដែលឈ្នះកំណត់ត្រារបស់ Cristiano Ronaldo ហើយក៏ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ផងដែរ ដោយមិនរាប់បញ្ចូលគ្រាប់បាល់ប៉េណាល់ទី។ បច្ចុប្បន្នគាត់មានគ្រាប់បាល់មិនប៉េណាល់ទីចំនួន 681 គ្រាប់ ច្រើនជាង Cristiano Ronaldo ដែលមាន 673 គ្រាប់។
3. Lionel Messi ជាកីឡាករដែលរកបានគ្រាប់ស៊ុតបញ្ចូលទីពីក្រៅប្រអប់គ្រោះថ្នាក់ច្រើនជាងគេនៅ UEFA Champions League។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះមានគ្រាប់បាល់ស៊ុតបញ្ចូលទីក្រៅប្រអប់គ្រោះថ្នាក់ 23 គ្រាប់ ខណៈដែល Cristiano Ronaldo មាន 22 គ្រាប់។
ប្រភព: Sportskeeda