បាល់ទាត់អន្តរជាតិ
Pique ចូលនិវត្តន៍ ធ្វើឲ្យ Barcelona មានថវិកាគ្រប់គ្រាន់សម្រាប់ចុះហត្ថលេខាលើ Bernardo Silva

ការចូលនិវត្តន៍នៃខ្សែការពាររបស់ Barcelona គឺកីឡាករ Gerard Pique នឹងបង្កើនថវិកាគ្រប់គ្រាន់សម្រាប់ក្លឹបរបស់ពួកគេ ដើម្បីចុះហត្ថលេខាលើ Bernardo Silva របស់ Manchester City នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយបានចុះផ្សាយ។
ដោយឡែកខ្សែការពារកណ្តាល Gerard Pique បានប្រកាសពីការចូលនិវត្តន៍កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយគាត់នឹងលេងប្រកួតចុងក្រោយរបស់ Barcelona នៅម៉ោង 3:00 រំលងអាធ្រាតនេះ ដែលត្រូវប៉ះជាមួយនឹងក្លឹប Almeria។
Gerard Pique នៅសល់កុងត្រារបស់ខ្លួននៅ Camp Nou រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024 ប៉ុន្តែគាត់បានយល់ព្រមបញ្ចប់កុងត្រារបស់ខ្លួន មុនកំណត់ក្នុងគោលបំណងដើម្បីកាត់បន្ថយបញ្ហាហិរញ្ញវត្ថុដែលកំពុងកើតមាននៅក្នុងក្លឹប។
យ៉ាងណាមិញ Bernardo Silva ធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីទឹកដីអង់គ្លេស ទៅកាន់ Barcelona តាំងពីយូរមកហើយ ប៉ុន្តែអ្វីៗត្រូវបានស្ងប់ស្ងាត់ទៅវិញ និងត្រូវបានគេដឹងថា ក្លឹបយក្សនៅកាតាឡាន់មិនមានថវិកាគ្រប់គ្រាន់សម្រាប់ចុះហត្ថលេខាលើខ្សែបម្រើរូបនេះ។ ប៉ុន្តែបើយោងទៅតាម Sport បានឲ្យដឹងថា ការចាកចេញរបស់ Pique មានន័យថា Barcelona អាចមានលទ្ធភាពនាំយក Bernardo Silva បាន។ របាយការណ៍ដដែលនេះដែរ ក៏បានបន្ថែមទៀតថា Barcelona នឹងព្យាយាមជាថ្មីម្ដងទៀត ដើម្បីចុះហត្ថលេខាលើកីឡាករវ័យ 28 ឆ្នាំ Bernardo Silva នៅខែមករាខាងមុខនេះ។
ប្រភព: Sportsmole