បាល់ទាត់អន្តរជាតិ
Barcelona នឹងត្រូវបន្ថែមទឹកប្រាក់ទៅឲ្យ Man City លើការផ្ទេរ Ferran Torres ប្រសិនបើពួកគេបានលេង UCL នៅរដូវកាលក្រោយ

កិច្ចព្រមព្រៀងរបស់ក្លឹបអ្នកមានបុណ្យ Barcelona ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Ferran Torres ពី Manchester City គឺមានលក្ខខណ្ឌរវាងភាគីទាំងពីរ ដែលទើបតែត្រូវបានគេបង្ហាញឲ្យដឹងជាសាធារណៈ ដោយមានការបន្ថែមទឹកប្រាក់រហូតដល់ 10 លានអឺរ៉ូផ្សេងទៀត។
កីឡាករសញ្ជាតិអេស្ប៉ាញ Ferran Torres បានចុះហត្ថលេខាជាមួយ Barcelona កាលពីខែមករាកន្លងទៅ ដែលមានតម្លៃផ្ទេរជាផ្លូវការណ៍គឺ 55 លានអឺរ៉ូ។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះអាចនឹងឈានដល់ 65 លានអឺរ៉ូ គឺក្លឹប Barcelona នឹងត្រូវបន្ថែមទឹកប្រាក់ទៅឲ្យក្លឹបមេឃខៀវ Manchester City ប្រសិនបើអ្វីៗនឹងសម្រេចបានដូចក្នុងលក្ខខណ្ឌ។
យ៉ាងណាមិញលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌផ្សេងៗដែលនៅក្នុងកិច្ចព្រមព្រៀងនេះ គឺប្រសិនបើ Barcelona អាចធានាកៅអីសម្រាប់ការទៅលេងនៅក្របខ័ណ្ឌ UEFA Champions League នៅរដូវកាលក្រោយ។ ហើយលក្ខខណ្ឌផ្សេងៗទៀតមានទាំងការឈ្នះ Ballon D’Or និងការឈ្នះស្បែកជើងមាសជាដើម។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ14 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ