Connect with us

បាល់ទាត់អន្តរជាតិ

Ferran Torres ប្រាប់​មូលហេតុ​ដែល​គាត់​ចាត់​ទុក Cristiano Ronaldo ជា​និមិត្ត​រូប​របស់​ខ្លួន

Published

on

កីឡាករ​របស់​ក្លឹប​អ្នក​មាន Barcelona គឺ​ខ្សែប្រយុទ្ធ Ferran Torres បាន​និយាយ​ថា គាត់​ជ្រើសរើស Cristiano Ronaldo ជា​និមិត្ត​រូប​របស់​ខ្លួន​លើ Lionel Messi។ យ៉ាង​ណា​មិញ ខ្សែប្រយុទ្ធ​របស់​ក្លឹប​យក្ស​កាតាឡាន់​រូប​នេះ នៅ​តែ​ជឿ​ថា កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​គឺ​ជា Lionel Messi។

ថ្វី​ត្បិតតែ​បច្ចុប្បន្ន​កីឡាករ​ឆ្នើម Cristiano Ronaldo និង Lionel Messi បាន​ចាកចេញ​ពី​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​ហើយ​ក៏​ដោយ តែ​ការ​ជជែក​វែកញែក ក៏​ដូចជា​ការ​ប្រៀបធៀប​កីឡាករ​ឆ្នើម​ទាំង​ពីរ​រូប​នេះ​ហាក់​ដូច​ជា​មិន​ទាន់​បញ្ចប់​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ឃើញ​កីឡាករ​របស់ Barcelona សរសើរ Ronaldo ជា​រឿង​ដែល​កម្រ។

ដោយ​ឡែក​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Ferran Torres បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា Cristiano Ronaldo គឺ​ជា​កីឡាករ​បាល់ទាត់​ដែល​គាត់​កោត​សរសើរ​បំផុត។ Ferran Torres បាន​និយាយ​នៅ​លើ Marca ថា៖ “ខ្ញុំ​គិត​ថា Lionel Messi គឺ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ ខ្ញុំ​មិន​បាន​ឃើញ Diego Maradona រឺ Pele លេង​ទេ ហើយ​សូម្បី​តែ Ronaldinho។ ខ្ញុំ​នៅ​ក្មេង​ណាស់ ខណៈ​ពេល​ដែល​គាត់​កំពុង​លេច​ធ្លោរ”។

Ferran Torres បាន​បន្ថែម​ទៀត​ថា៖ “Messi បន្ត​ឈរ​នៅ​ចំណុច​កំពូល ​ក្នុង​រយៈពេល 15 ទៅ 20 ឆ្នាំ​ដោយ​ស៊ុត​បញ្ចូលទី​បាន 50 គ្រាប់ និង 50 Assists ជា​រៀងរាល់​ឆ្នាំ ខ្ញុំ​ចាត់​ទុក​វា​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច។ ប៉ុន្តែ​អ្នក​ក៏​គួរ​តែ​ដឹង​ដែរ​ថា Cristiano Ronaldo គឺ​ជា​និមិត្តរូប​សម្រាប់​ខ្ញុំ។ គាត់​គឺ​ជា​គម្រូ​របស់​ខ្ញុំ ពី​ព្រោះ​គាត់​បាន​ប្រកួត​ប្រជែង​ជាមួយ​នឹង​កីឡាករ​ល្អ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ ហើយ​នេះគឺ​ផ្ដល់​ឲ្យ​គាត់​នូវ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ។ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ Messi ដោយ​ជោគជ័យ គឺ​ត្រូវ​ដណ្ដើម​ឈ្នះ​ Ballon d’Or ពី​គាត់”។

ប្រភព: Snl24

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២