Connect with us

បាល់ទាត់អន្តរជាតិ

Ferran Torres បដិសេធ​ជា​ថ្មី​ម្ដង​ទៀត ដោយ​មិន​ព្រម​ចាកចេញ​ពី Barcelona រហូត​ដល់​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

ខ្សែប្រយុទ្ធ Ferran Torres ត្រូវ​​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​បន្ត​ការ​តាំង​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ស្នាក់​នៅ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona យ៉ាង​ហោច​ណាស់​ដល់​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ ដូច្នេះ​ហើយ សម្រាប់​ពាក្យ​ចចាម​អារ៉ាម រឺ​ក្លឹប​ចង់​លក់​គាត់​នៅ​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ​ក៏​ដោយ គឺ​មិន​អាច​កើត​ឡើង​ឡើយ។

យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ជិត​ឈាន​ដល់​ខួប​គម្រប់ 2 ឆ្នាំ​របស់​ខ្លួន​ហើយ ក្នុង​ការ​ប្រកប​អាជីព​​នៅ Camp Nou គិត​ចាប់​តាំង​ពី​ផ្លាស់​ពី Manchester City ក្នុង​ខែ​មករា ឆ្នាំ 2022 មក។ ក្នុង​រយៈពេល​ជាង 1 ឆ្នាំ​កន្លង​មក​នេះ Ferran Torres បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី 19 គ្រាប់ និង 11 Assists ពី​ការ​បង្ហាញ​ខ្លួន​សរុប 90 ប្រកួត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Ferran Torres មិន​មែន​ជា​ជម្រើស​ដំបូង រឺ​ជា​កីឡាករ​ដ៏​សំខាន់​របស់ Barcelona ឡើយ ហើយ​ច្បាស់​ណាស់​ថា ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​ចង់​លក់​គាត់​ចេញ ក្នុង​តម្លៃ​ផ្ទេរ​ដ៏​សមរម្យ​មួយ។ ផ្ទុយ​មក​វិញ ថ្មីៗ​នេះ​យោង​ទៅ​តាម​របាយការណ៍​ពី Mundo Deportivo បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ 23 រូប​នេះ នឹង​ឈរ​នៅ​ក្នុង​គោល​ជំហរ​ដ៏​ច្បាស់លាស់ ដោយ​បន្ត​ស្នាក់​នៅ Barcelona យ៉ាង​ហោច​ណាស់ ដល់​ចប់​រដូវកាល​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២