បាល់ទាត់អន្តរជាតិ
Barcelona នឹងមានទឹកប្រាក់ 22 លានអឺរ៉ូ សម្រាប់ចាយលើការដោះដូរកីឡាករនៅខែមករាខាងមុខនេះ

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរំពឹងថា នឹងមានចំនួនទឹកប្រាក់នៅក្នុងដៃ 22 លានអឺរ៉ូ សម្រាប់ការប្រើប្រាស់ ដើម្បីចុះហត្ថលេខាលើកីឡាករចំណូលថ្មីនៅរដូវក្តៅខាងមុខនេះ ដែលវាជាការលក់ Franck Kessie ទៅឲ្យ Fulham (នេះបើយោងតាម Diario Sport បានចុះផ្សាយ)។
វាជាពេលវេលាដែលមិនអំណោយផលប៉ុន្មានឡើយសម្រាប់ Franck Kessie ចាប់តាំងពីការចាកចេញពី AC Milan មកចូលរួមជាមួយ Barcelona កាលពីរដូវក្តៅឆ្នាំមុន ដែលជាការផ្ទេរដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកុងត្រាផុតកំណត់។
ខ្សែបម្រើសញ្ជាតិកូតឌីវ័ររូបនេះបានបង្ហាញខ្លួនចំនួន 13 ប្រកួត ក្នុងនោះគាត់បានបង្ហាញខ្លួនក្នុងជម្រើស 11 នាក់ដំបូងត្រឹមតែ 5 ប្រកួតប៉ុណ្ណោះ។ គាត់បានជួយ Barcelona ឲ្យរក្សាបាន Clean Sheet ចំនួន 5 ប៉ុន្តែគាត់ហាក់ដូចជាមិនស្ថិតក្នុងកែវភ្នែករបស់លោក Xavi នោះឡើយ សម្រាប់ការលេងនៅខ្សែបម្រើកណ្តាលរបស់ក្លឹប។ លើសពីនេះទៅទៀត Franck Kessie ត្រូវប្រជែងតំណែងជាខ្សែបម្រើជាមួយ Gavi, Pedri, Sergio Busquets និង Frenkie de Jong ទៀតផង។
ដោយឡែកអ្នកកាសែតជនជាតិអេស្ប៉ាញ Javier Miguel បានលើកឡើងថា ការចុះហត្ថលេខាលើ Franck Kessie ជាការចុះហត្ថលេខាដ៏អាក្រក់បំផុតក្នុងរបស់លោក Xavi Hernandez ចាប់តាំងពីគាត់មកកាន់កាប់តំណែងនៅ Camp Nou។
ប្រភព: Sportskeeda