បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Joan Laporta បញ្ជាក់ថា Barcelona មិនអាចចុះហត្ថលេខាលើកីឡាករចំណូលថ្មីបន្ថែមទៀតបានឡើយ
ប្រធានក្លឹប Barcelona លោក Joan Laporta បានអះអាងថា ក្លឹបរបស់លោកនឹងមិនអាចចុះហត្ថលេខាលើកីឡាករចំណូលថ្មីបន្ថែមទៀតឡើយ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាឆ្នាំក្រោយនេះ ដោយសារតែការរាំងពីច្បាប់ FFP របស់ La Liga។
យ៉ាងណាមិញទោះបីជាមានបញ្ហាហិរញ្ញវត្ថុរបស់ពួកគេក៏ដោយ ក៏ក្លឹបយក្សនៅកាតាឡាន់ហាក់ដូចជាមានសកម្មភាពខ្លាំង ក្នុងអំឡុងពេលទីផ្សាររដូវក្តៅកន្លងទៅដោយនាំយកកីឡាករចំណូលថ្មីជាច្រើនដូចជា Raphinha, Jules Kounde, Robert Lewandowski, Franck Kessie, Andreas Christensen, Hector Bellerin និង Marcos Alonso ជាដើម។
មួយរយៈចុងក្រោយនេះ Barcelona កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចុះហត្ថលេខាលើកីឡាករចំណូលថ្មីបន្ថែមទៀត សម្រាប់ទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ។
ខ្សែការពារ Inigo Martinez របស់ Athletic Bilbao ត្រូវបានក្លឹប Barcelona ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងផ្ទេរទៅ Camp Nou ខណៈដែលមានការអះអាងផងដែរថា ខ្សែបម្រើ Ruben Neves របស់ Wolverhampton Wanderers និង Martin Zubimendi របស់ Real Sociedad ក៏អាចនឹងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ Barcelona ដែរ។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះលោក Joan Laporta បានអះអាងថា ក្លឹបរបស់គាត់នឹងមិនអាចធ្វើការចុះហត្ថលេខាលើកីឡាករចំណូលថ្មីបន្ថែមទៀតនៅដើមឆ្នាំ 2023 នេះបានឡើយ ដោយសារតែច្បាប់របស់លីគ FFP ដែលអាចពិន័យពួកគេលើតុល្យភាពនៃការចំណូលចំណាយរបស់ក្លឹប។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ5 days ago
Man Utd កំពុងតាមប្រមាញ់ខ្សែបម្រើមួយរូបរបស់ក្លឹប Bayern Munich
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid សុខចិត្តចំណាយប្រាក់ដើម្បីនាំយក Alexander-Arnold មកទឹកដីអេស្ប៉ាញឲ្យបានមុនបិទរដូវកាលនេះ