បាល់ទាត់អន្តរជាតិ
Messi ប្រាប់ឈ្មោះគ្រូបង្វឹកម្នាក់ដែលល្អបំផុត ក្នុងចំណោមគ្រូទាំងអស់របស់ខ្លួន
ខ្សែប្រយុទ្ធរបស់ក្លឹបយក្សបារាំង Paris Saint-Germain គឺកីឡាករ Lionel Messi បានកំណត់យកគ្រូបង្វឹករបស់ Manchester City លោក Pep Guardiola ថាជាគ្រូបង្វឹកដ៏ល្អបំផុត ដែលគាត់ធ្លាប់បានធ្វើការជាមួយ។
យ៉ាងណាមិញកីឡាករអាហ្សង់ទីន Lionel Messi បានឈានដល់ទម្រង់លេងលេចធ្លោរបំផុតនៅក្រោមការដឹកនាំរបស់លោក Pep Guardiola ចន្លោះឆ្នាំ 2008 និងឆ្នាំ 2012។ ក្នុងអំឡុងពេលនោះ Messi បានឈ្នះពានរង្វាន់ LaLiga ចំនួន 3 ដង និងពានរង្វាន់ UEFA Champions League ចំនួនពីរផងដែរ។
ទន្ទឹមនឹងនោះដែរ Lionel Messi ថែមទាំងបានស៊ុតបញ្ចូលទីបាន 211 គ្រាប់ និងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម (Assists) 94 ដង ក្នុងការបង្ហាញខ្លួន 219 ប្រកួត ក្រោមការដឹកនាំរបស់លោក Pep Guardiola នៅទឹកដី Camp Nou។
Lionel Messi បាននិយាយទៅកាន់ Movistar (h/t BarcaBlaugranes) ថា៖ “អ្វីគ្រប់យ៉ាងដែល Pep Guardiola បានគ្រោងទុក តែងតែកើតឡើងពិតប្រាកដ។ Pep គឺជាគ្រូបង្វឹកដ៏ល្អបំផុតដែលខ្ញុំធ្លាប់ធ្វើការមួយ”។
ប្រភព: Vanguardngr
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid កំពុងពិចារណាចង់ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធមួយរូប ដែលជាអតីតយុវជនរបស់ក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
Ronaldo ជឿជាក់ថា Mbappe នឹងក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបនាពេលអនាគត
-
បាល់ទាត់អន្តរជាតិ2 days ago
Nico Williams ផ្លាស់ប្ដូរគំនិត ដោយព្រមចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona