បាល់ទាត់អន្តរជាតិ
អាឡឺម៉ង់ហាលអាវត្រឹមវគ្គចែកពូល ទោះបីឈ្នះ 4-2 ទៅលើកូស្តារីកាក៏ដោយ
ក្រុមជម្រើសជាតិឥន្ទ្រីយ៍ដែកអាឡឺម៉ង់បានធ្លាក់ចេញពី World Cup ត្រឹមវគ្គចែកពូលកាលពីរំលងអាធ្រាតយប់មិញនេះ បើទោះបីជាពួកគេបានធ្វើការប្រកួតយកឈ្នះ 4-2 ទៅលើក្រុមជម្រើសជាតិកូស្តារីកាក៏ដោយ ព្រោះនៅក្នុងពូលជាមួយគ្នានោះជប៉ុន បានយកឈ្នះអេស្ប៉ាញ 2-1 ដើម្បីឡើងទៅឈរនៅកំពូលតារាង។ ថ្វីត្បិតតែអាឡឺម៉ង់ និងអេស្ប៉ាញ មាន 4 ពិន្ទុស្មើគ្នាពិតមែន ប៉ុន្តែគិតផលសងគ្រាប់បាល់ ពួកគេមានគ្រាប់បាល់តិចជាងអេស្ប៉ាញរហូតដល់ 3 គ្រាប់។
យ៉ាងណាមិញគ្រាប់បាល់ 4 គ្រាប់របស់អាឡឺម៉ង់ គឺជាការស៊ុតបញ្ចូលទីរបស់ Serge Gnabry, Kai Havertz (2 គ្រាប់) និង Niclas Fullkrug។ ដោយឡែកក្រុមជម្រើសជាតិកូស្តារីកា ក៏តដៃវិញបាន 2 គ្រាប់ដែរ ដែលស៊ុតបញ្ចូលទីដោយ Yeltsin Tejeda និង Juan Pablo Vargas។
គួររំលឹកផងដែរថា ចាប់តាំងពីក្រុមជម្រើសជាតិអាឡឺម៉ង់បានលើកពាន World Cup កាលពីឆ្នាំ 2014 មក ក្នុងការប្រកួត 2 លើកចុងក្រោយនៅឆ្នាំ 2018 និង 2022 ពួកគេមិនដែលឆ្លងផុតវគ្គចែកពូលឡើយ។ ទន្ទឹមនឹងនេះដែរ សម្រាប់ការប្រកួតវគ្គ 16 ក្រុមចុងក្រោយអេស្ប៉ាញនឹងត្រូវប៉ះជាមួយម៉ារ៉ុក ខណៈដែលជប៉ុន ត្រូវប្រកួតជាមួយក្រុមជម្រើសជាតិក្រូអាត។
អត្ថបទដោយ: ជូលី
-
បាល់ទាត់អន្តរជាតិ5 days ago
Man Utd កំពុងតាមប្រមាញ់ខ្សែបម្រើមួយរូបរបស់ក្លឹប Bayern Munich
-
បាល់ទាត់អន្តរជាតិ3 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid សុខចិត្តចំណាយប្រាក់ដើម្បីនាំយក Alexander-Arnold មកទឹកដីអេស្ប៉ាញឲ្យបានមុនបិទរដូវកាលនេះ