បាល់ទាត់អន្តរជាតិ
Real Madrid ចាប់អារម្មណ៍ផ្ទេរ ខ្សែប្រយុទ្ធស្លាប Alejandro Garnacho

ក្លឹបអធិរាជស Real Madrid ស្ថិតក្នុងចំណោមក្លឹបដែលកំពុងតាមដានពីស្ថានភាពរបស់ខ្សែប្រយុទ្ធស្លាប Alejandro Garnacho របស់ក្លឹបបិសាចក្រហម Manchester United ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ 18 ឆ្នាំរូបនេះ កំពុងចាប់ផ្ដើមមានទម្រង់លេងលេចធ្លោរនៅ Old Trafford រដូវកាលនេះ។
Alejandro Garnacho ស៊ុតបញ្ចូលទីបាន 2 គ្រាប់ និង Assists បាន 2 ដង ក្នុងការបង្ហាញខ្លួនចំនួន 8 ប្រកួតសម្រាប់ក្លឹបបិសាចក្រហមរដូវកាលឆ្នាំ 2022-2023។ លើសពីនេះទៅទៀត ខ្សែប្រយុទ្ធស្លាបវ័យក្មេងរូបនេះ រកបានគ្រាប់បាល់ជ័យជម្នះដ៏គួរឲ្យចងចាំក្នុងជ័យជម្នះ 2-1 របស់ Manchester United ទៅលើ Fulham ក្នុងការប្រកួតចុងក្រោយរបស់ពួកគេមុនព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 មកដល់។
ទន្ទឹមជាមួយនឹងទម្រង់លេងដ៏ល្អនេះដែរ Garnacho នឹងផុតកុងត្រាជាមួយក្លឹបបិសាចក្រហមនៅពាក់កណ្ដាលឆ្នាំនេះហើយ។ ខណៈដែលកុងត្រាជិតផុតកំណត់នេះដែរ មានក្លឹបជាច្រើនចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Alejandro Garnacho រួមទាំង Real Madrid ផងដែរ។
យោងតាមរបាយការណ៍ពី Relevo បានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid ចាប់អារម្មណ៍លើខ្សែប្រយុទ្ធស្លាប Alejandro Garnacho ហើយកីឡាកររូបនេះក៏ពេញចិត្តក្នុងការផ្លាស់ទៅលេងជាមួយក្លឹបយក្សនៅ La Liga ផងដែរ។
គួរសម្គាល់ផងដែរថា យុទ្ធសាស្ត្រផ្ទេរកីឡាករបច្ចុប្បន្ន របស់ប្រធានក្លឹប Real Madrid លោក Florentino Perez គឺព្យាយាមនាំយកកីឡាករវ័យក្មេងដែលមានទេពកោសល្យខ្ពស់ ដែលអាចរួមដំណើរវែងឆ្ងាយជាមួយគម្រោងរបស់ក្លឹប។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi