បាល់ទាត់អន្តរជាតិ
Erik ten Hag នៅតែចង់នាំយក Frenkie de Jong មកកាន់ទឹកដីអង់គ្លេស
គ្រូបង្វឹកលោក Erik ten Hag របស់ក្លឹបបិសាចក្រហម Manchester United នៅតែចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិហូឡង់ Frenkie de Jong និងចង់នាំយកគាត់ទៅ Old Trafford ប្រសិនកីឡាកររូបនេះសុខចិត្តចាកចេញពី Barcelona នៅឆ្នាំ 2023។
បុរសស្មោះស្នេហ៍ Frenkie de Jong គឺជាគោលដៅផ្ទេរដែលមិនជោគជ័យរបស់ក្លឹបបិសាចក្រហម Manchester United ក្នុងរយៈពេលជាង 3 ខែនៃទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ។ ដោយឡែកលោក Erik ten Hag នៅតែយល់ថា ខ្សែបម្រើឆ្នើមរូបនេះជាគន្លឹះមួយនៃការធ្វើឲ្យទម្រង់លេងរបស់ក្លឹបបិសាចក្រហមល្អប្រសើរជាងបច្ចុប្បន្ន ពិសេសនៅតំបន់បម្រើ។
ថ្វីត្បិតតែ Frenkie de Jong ធ្លាប់បានបដិសេធមិនចង់ចាកចេញពីក្លឹប Barcelona ជាច្រើនលើកច្រើនសារក៏ដោយ ប៉ុន្តែក្លឹបបិសាចក្រហមបានតាំងចិត្តថា នឹងប្រឹងប្រែងបញ្ចុះបញ្ចូលកីឡាកររូបនេះឲ្យអស់ពីសមត្ថភាព។ ទន្ទឹមនឹងនេះដែរ ថ្មីៗនេះក្រុមមន្រ្តីរបស់ក្លឹប Manchester United ត្រូវបានគេប្រទះឃើញកំពុងនៅក្លឹប Barcelona។ ពួកគេបានយល់ព្រមលើតម្លៃផ្ទេរជាមួយ Barcelona ហើយ គ្រាន់តែកិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយ De Jong មិនទាន់បានសម្រេច។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
Kroos ប្រាប់ពីវិធីដែល Carlo Ancelotti កុហកកីឡាកររបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad