បាល់ទាត់អន្តរជាតិ
ក្លឹបយក្ស 2 នៅ Premier League កំពុងត្រៀមដាក់សំណើរ 60 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Neymar
ក្លឹបតោខៀវ Chelsea និង Newcastle United ត្រូវបានគេអះអាងថា កំពុងសម្លឹងមើលការផ្ទេរតារាឆ្នើមរបស់ក្លឹបម្ចាស់ជើងឯកបារាំង Paris Saint-Germain គឺកីឡាករ Neymar Jr. ក្នុងទឹកប្រាក់ចន្លោះពី 50 ទៅ 60 លានអឺរ៉ូ នេះបើយោងតាមរបាយការណ៍ដែលចុះផ្សាយដោយ Fichajes។
ជាក់ស្តែងក្លឹបយក្សរបស់បារាំង PSG ត្រូវបានគេមើលឃើញថា នឹងទទួលយកសំណើរដ៏សមរម្យមួយ ដើម្បីអនុញ្ញាតឲ្យកីឡាករវ័យ 30 ឆ្នាំរូបនេះចាកចេញពីទឹកដី Parc des Princes។ ដូចគ្នានេះដែរ Neymar នៅតែមានទម្រង់លេងលេចធ្លោរគួរឲ្យចាប់អារម្មណ៍ និងទទួលបានភាពទាក់ទាញពីក្លឹបធំៗជាច្រើននៅជុំវិញពិភពលោក។ នៅ Ligue 1 រដូវកាលនេះ គាត់ស៊ុតបញ្ចូលទីបាន 11 គ្រាប់ និង Assists បាន 10 ដង ក្នុងការបង្ហាញខ្លួន 15 ប្រកួត។
ក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍ថា ពិតជាមិនចង់រក្សាទុក Neymar ឡើយ ដោយសារតែប្រាក់ឈ្នួលរបស់គាត់ខ្ពស់ពេក។ ក្លឹបបារាំងមួយនេះត្រូវបានគេជឿថា កំពុងផ្ដោតតែលើ Kylian Mbappe និង Lionel Messi តែប៉ុណ្ណោះ ហើយកីឡាករទាំង 2 រូបនេះស្ថិតក្នុងគម្រោងដ៏សំខាន់របស់ក្លឹបនាពេលអនាគត។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)