Connect with us

បាល់ទាត់អន្តរជាតិ

Bruno Fernandes ជួប​គ្រោះថ្នាក់​ចរាចរណ៍ មុន​ការ​ប្រកួត​សំខាន់​មក​ដល់

Published

on

ខ្សែបម្រើ Bruno Fernandes របស់​ក្លឹប​បិសាចក្រហម Manchester United បាន​ជួបគ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ព្រឹក​មិញ​នេះ នៅ​មុន​ថ្ងៃ​នៃ​ការ​ប្រកួត Premier League របស់​ខ្លួន ជាមួយនឹងក្រុម​ហង្សក្រហម Liverpool ។

ទោះ​ជា​យ៉ាង​ណា កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ Bruno Fernandes ត្រូវ​បាន​គេ​ជឿ​ថា មិន​បាន​ទទួល​រង​របួសធ្ងន់ធ្ងរ​ពី​ឧបទ្ទវ​ហេតុ​នេះ​ទេ ហើយ​ប្រហែល​ជា​អាច​នឹង​ចូលរួម​ក្នុង​ការ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួមក្រុម​ជាធម្មតា។

Fernandes នឹង​ស្ថិត​ក្នុង​ជម្រើស 11 នាក់​ដំបូង ពេល​ក្លឹប​បិសាចក្រហម Man Utd ត្រូវ​តទល់​ជាមួយ​នឹង Liverpool នៅ​កីឡដ្ឋាន Anfield នា​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ។

ដោយឡែក​រូបភាព​​ពី​​ឧប្បត្តិហេតុ​ បង្ហាញ​ពី​ការ​ខូច​ខាត​យ៉ាង​ខ្លាំង​នៃ​រថយន្ត Porsche របស់ Fernandes។ ខណៈ​ពេល​នោះ​ដែរ ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់​បាន​ចូល​ដល់​កន្លែង​កើត​ហេតុ។ យ៉ាង​ណា Bruno Fernandes ត្រូវ​បាន​គេ​ឃើញ​ថា ឈរ​និយាយ​ជាធម្មតា​ជា​មួយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ។

ខ្សែ​បម្រើ Bruno Fernandes បាន​ដើរ​តួយ៉ាង​សំខាន់សម្រាប់​ក្លឹប​បិសាចក្រហម Manchester United ចាប់​តាំង​ពីការ​ផ្ទេរ​ពី Sporting ក្នុង​កិច្ចព្រមព្រៀង 47 លានផោន កាល​ពី​ឆ្នាំ 2020 ។ កីឡាករ​រូបនេះ​ស៊ុត​បញ្ចូលទី​បាន 49 គ្រាប់ និង​បញ្ជូនបាល់​ឲ្យ​មិត្តរួម​ក្រុម​បាន​ចំនួន 39 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 120 លើក សម្រាប់ក្លឹប​បិសាចក្រហម និង​បាន​ឈ្នះពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ក្លឹប​ផង​ដែរ។

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២