បាល់ទាត់អន្តរជាតិ
Griezmann ចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ បន្ទាប់ដឹងថា Mbappe ត្រៀមឡើងធ្វើជាកាពីតែនក្រុមថ្មី
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann កំពុងពិចារណាចូលនិវត្តន៍ពីបាល់ទាត់របស់ក្រុមជម្រើសជាតិ បន្ទាប់ពីគ្រូបង្វឹកលោក Didier Deschamps ពេញចិត្ត និងជ្រើសរើសយក Kylian Mbappe ជាប្រធានក្រុមថ្មីរបស់ពួកគេ។ យ៉ាងណាមិញ ក្រុមមាន់គកបារាំង បានបាត់បង់អ្នកចាំទី Hugo Lloris ដោយកីឡាករឆ្នើមរូបនេះ បានប្រកាសចាកចេញពីក្រុមជម្រើសជាតិកាលពីប៉ុន្មានខែមុន។
យោងតាមរបាយការណ៍ពី L’Equipe បានឲ្យដឹងថា គ្រូបង្វឹកលោក Didier Deschamps បានជ្រើសរើស Kylian Mbappe ធ្វើជាអ្នករ៉ាប់រងស្នងតំណែងរបស់ Hugo Lloris។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះហាក់ដូចជាបានរំខានដល់ Griezmann ដោយខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid រូបនេះ ចាត់ទុកថា គាត់គួរតែអាចទទួលបានតួនាទីនេះមុន Kylian Mbappe។
កីឡាករវ័យ 32 ឆ្នាំ Antoine Griezmann ជាកីឡាករជើងចាស់ និងជាតារាឆ្នើមមួយរូបរបស់ក្រុមជម្រើសជាតិបារាំង ដោយបានបង្ហាញខ្លួន 117 ប្រកួតសម្រាប់ប្រទេសរបស់គាត់ចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ 2014 ដោយស៊ុតបញ្ចូលទីបាន 42 គ្រាប់។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ19 hours ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល