បាល់ទាត់អន្តរជាតិ
Mourinho នឹងក្លាយជាគ្រូបង្វឹកដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ប្រសិនបើគាត់ព្រមទៅដឹកនាំក្លឹបនៅអារ៉ាប់
លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្លឹប AS Roma ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានក្លឹបនៅអារ៉ាប៊ីសាអូឌីតស្នើផ្ដល់ទឹកប្រាក់ជាង 100 លានផោន ដើម្បីនាំយកគាត់ទៅធ្វើជាគ្រូបង្វឹករបស់ពួកគេ ជាមួយនឹងកុងត្រារយៈពេល 2 ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ Corriere Dello Sport។
យ៉ាងណាមិញ ប្រសិនបើគ្រូបង្វឹកវ័យ 60 ឆ្នាំរូបនេះ ទទួលយកកិច្ចព្រមព្រៀងនោះ គាត់នឹងក្លាយជាគ្រូបង្វឹកដែលមានប្រាក់ខែខ្ពស់បំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ថ្វីត្បិតតែគេមិនទាន់បានដឹងច្បាស់ថា ក្លឹបណាខ្លះនៅអារ៉ាប៊ីសាអូឌីត ដែលចាប់អារម្មណ៍លើលោក Jose Mourinho ប៉ុន្តែក្នុងចំណោមនោះក៏មានក្លឹប Al-Nassr របស់ Cristiano Ronaldo ផងដែរ។
គ្រូបង្វឹកឆ្នើមលោក Jose Mourinho បានចូលរួមជាមួយក្លឹប AS Roma ក្នុងឆ្នាំ 2021 ហើយកុងត្រាបច្ចុប្បន្នរបស់គាត់ នឹងមានសុពលភាពរហូតដល់ឆ្នាំ 2024។ ទោះបីជាយ៉ាងណាក៏ដោយ មានការខ្វែងគំនិតគ្នាក្នុងការទិញលក់កីឡាករ និងការខកចិត្តមួយចំនួនជាមួយក្លឹបផងនោះ Mourinho ត្រូវបានគេដឹងថា នឹងអាចសម្រេចចិត្តចែកផ្លូវគ្នាជាមួយក្លឹបអ៊ីតាលីនៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់