បាល់ទាត់អន្តរជាតិ
បិសាចក្រហម ចាប់អារម្មណ៍ចង់នាំយក Fikayo Tomori មកទឹកដីអង់គ្លេសវិញ
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេដឹងថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើស្ថានភាពខ្សែការពារកណ្តាលរបស់ក្លឹប AC Milan គឺកីឡាករ Fikayo Tomori។ យ៉ាងណាមិញ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ គឺជាអតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea ដែលបានចាកចេញទៅទឹកដីអ៊ីតាលីកាលពីឆ្នាំ 2021។
ដោយឡែកបច្ចុប្បន្ន Fikayo Tomori គឺជាកីឡាករដ៏សំខាន់ម្នាក់របស់ក្លឹបម្ចាស់ជើងឯកនៃប្រទេសអ៊ីតាលី AC Milan ដោយបានជួយក្លឹបរបស់ខ្លួនឲ្យឈ្នះពាន Serie A កាលពីរដូវកាលមុន។ ដូចគ្នានេះដែរ ថ្វីត្បិតតែនៅរដូវកាលនេះ AC Milan ស្ថិតក្នុងចំណាត់ថ្នាក់លេខ 5 នៅក្នុងលីគ ប៉ុន្តែពួកគេបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តនៃពានរង្វាន់ UEFA Champions League ដោយទម្លាក់ Napoli ត្រឹមវគ្គ 8 ក្រុមចុងក្រោយ។
កីឡាករវ័យ 25 ឆ្នាំរូបនេះ ជាខ្សែការពារដែលបង្ហាញខ្លួនស្ទើរគ្រប់ប្រកួតនៅក្រោមការដឹកនាំរបស់លោក Stefano Pioli ដោយគាត់គឺជាខ្សែការពារកណ្ដាលដ៏រឹងមាំ និងលេងបានយ៉ាងល្អក្នុងការចាប់ដៃគូគ្នាជាមួយ Simon Kjær។ យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា នៅចុងបញ្ចប់នៃរដូវកាលនេះក្លឹបបិសាចក្រហម Manchester United នឹងធ្វើការពិភាក្សាមួយជាមួយក្លឹប AC Milan ជុំវិញការផ្ទេរ Fikayo Tomori ដើម្បីនាំយកគាត់ត្រឡប់មកទឹកដីអង់គ្លេសវិញ។
ដូចគ្នានេះដែរ ក្លឹបបិសាចក្រហមត្រូវបានគេដឹងថា នឹងលក់ខ្សែការពារ Axel Tuanzebe និង Phil Jones នៅរដូវក្តៅនេះ ខណៈដែលកីឡាករផ្សេងទៀតដូចជា Eric Bailly, Harry Maguire និង Victor Lindelof ក៏ស្ថិតក្នុងបញ្ជីកីឡាករដែលក្លឹបអង់គ្លេសមួយនេះចង់លក់ចេញដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!