បាល់ទាត់អន្តរជាតិ
គ្រូបង្វឹករបស់ FC Nantes ថា គាត់រីករាយនឹងឃើញ Messi ចាកចេញ ព្រោះ PSG មិនសាកសមនឹងខ្សែប្រយុទ្ធរូបនេះឡើយ
លោក Antoine Kombouare ជាគ្រូបង្វឹករបស់ក្លឹប FC Nantes ដែលធ្លាប់ជាអតីតគ្រូបង្វឹក និងជាកីឡាកររបស់ក្លឹប PSG ដែរនោះ បានបង្ហាញការថ្កោលទោសចំពោះក្រុមម្ចាស់ជើងឯកបារាំង អំពីរបៀបដែលពួកគេបានដោះស្រាយជាមួយ Lionel Messi ដែលជាកីឡាករឆ្នើមមួយរូបក្នុងពិភពបាល់ទាត់។
យ៉ាងណាមិញលោក Kombouare បានបង្ហាញអារម្មណ៍រីករាយផងដែរ ដែលកីឡាករវ័យ 35 ឆ្នាំរូបនេះអាចចាកចេញពី PSG នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយលោកសង្កត់ធ្ងន់ថា ក្លឹប PSG មិនមែនជាក្លឹបដែលសាកសមនឹងខ្សែប្រយុទ្ធឆ្នើមដែលជាម្ចាស់ពាន Ballon d’Or 7 សម័យកាលរូបនេះឡើយ។
តារាឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi បច្ចុប្បន្នកំពុងស្ថិតក្នុងការព្យួរប្រកួតរយៈពេល 2 សប្តាហ៍ដែលក្លឹបបានដាក់ពិន័យចំពោះគាត់ សម្រាប់ការធ្វើដំណើរដោយគ្មានការអនុញ្ញាត ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីប៉ុន្មានថ្ងៃមុន។ ដូចគ្នានេះដែរ Antoine Kombouare បានព្យាយាមនិយាយការពារ Messi ដោយប្រាប់ទៅកាន់ RMC Sport ថា៖ “ខ្ញុំមិននិយាយពីអ្វីដែលកើតឡើងនៅលើទីលាន និងបញ្ហានៅ PSG ទេ។ ខ្ញុំស្រឡាញ់កីឡាករ។ អ្នកមិនអាចប៉ះពាល់ Messi ទេ ទោះគាត់ធ្វើអ្វីក៏ដោយ។ ពេលនេះពួកគេបានបង្កររឿងជាមួយគាត់ ដែលវាគួរឲ្យអាម៉ាស់ណាស់… បើគាត់ចាកចេញ ខ្ញុំនឹងសប្បាយចិត្តណាស់។ PSG មិនសមនឹងគាត់ទេ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo