បាល់ទាត់អន្តរជាតិ
Barcelona កំពុងមានភាគរយខ្ពស់ក្នុងការចុះហត្ថលេខាលើ Sofyan Amrabat ខណៈដែលតម្លៃផ្ទេរអាចទទួលយកបាន
ក្លឹបអ្នកមានបុណ្យ Barcelona កំពុងមានភាគរយខ្ពស់ដែលអាចនឹងចុះហត្ថលេខាលើខ្សែបម្រើឆ្នើមសញ្ជាតិម៉ារ៉ុក Sofyan Amrabat របស់ Fiorentina ក្នុងអំឡុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ ក្នុងតម្លៃចន្លោះពី 20 លានអឺរ៉ូ (17,6 លានផោន) ទៅ 25 លានអឺរ៉ូ (22 លានផោន)។
យ៉ាងណាមិញ កាលពីសប្ដាហ៍មុនខ្សែបម្រើ Sergio Busquets បានប្រកាសចាកចេញពីក្លឹបជាផ្លូវការណ៍ ដោយគាត់នឹងមិនចុះកុងត្រាថ្មីបន្តនៅ Camp Nou ឡើយ។ ខ្សែបម្រើដែលមានបទពិសោធន៍ក្រាស់ក្រែលរបស់ក្លឹបរូបនេះនឹងចាកចេញពីក្លឹបយក្សកាតាឡាន់នៅចុងខែមិថុនាខាងមុខនេះ ដោយគ្មានតម្លៃខ្លួន។
ជាលទ្ធផល Barcelona នឹងត្រូវស្វែងរកបេក្ខភាពខ្សែបម្រើកណ្ដាលឆ្នើមម្នាក់ដើម្បីមកជំនួសកន្លែងរបស់ Sergio Busquets។ យ៉ាងណាពួកគេនឹងត្រូវសម្លឹងមើលថា តើមានប្រាក់ប៉ុន្មានសម្រាប់ចាយលើការផ្ទេរកីឡាករនាចុងបញ្ចប់នៃរដូវកាលនេះ ព្រោះតែបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបនៅតែចោទជាបញ្ហា។
Amrabat ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅចូលរួមជាមួយ Barcelona កាលពីខែមករាដើមឆ្នាំនេះ ប៉ុន្តែគ្រប់យ៉ាងមិនអាចទៅរួច ហើយធ្វើឲ្យគាត់បន្តស្នាក់នៅក្លឹបបច្ចុប្បន្នរហូតដល់ចប់រដូវកាល។ យោងតាមអ្នកកាសែត Toni Juanmarti បានឲ្យដឹងថា Fiorentina ត្រៀមលក់កីឡាករវ័យ 26 ឆ្នាំរូបនេះ ក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ជាមួយនឹងតម្លៃចន្លោះពី 20 លានអឺរ៉ូ ដល់ 25 លានអឺរ៉ូ។ តម្លៃផ្ទេរនេះមិនមែនជាតម្លៃដ៏ខ្ពស់បំផុតមួយនោះទេ ដែលឲ្យ Barcelona ពិចារណាចុះហត្ថលេខាលើគាត់បាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Man United ត្រៀមដាក់សំណើរច្រើនជាង 80 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Ronald Araujo
-
បាល់ទាត់អន្តរជាតិ1 day ago
PSG គ្រងតំណែងជើងឯក Ligue 1 ជាលើកទី 12 ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន