បាល់ទាត់អន្តរជាតិ
Atletico Madrid ចង់បានលុយសុទ្ធ 19 លានអឺរ៉ូ ពីការលក់ Carrasco ទៅឲ្យ Barcelona ដោយមិនពាក់ព័ន្ធនឹងការដោះដូរណាមួយឡើយ
ក្លឹប Atletico Madrid ត្រូវបានគេរាយការណ៍ថា បានប្រាប់ទៅ Barcelona ថាពួកគេចង់បានទឹកប្រាក់ 19 លានអឺរ៉ូ ដើម្បីអាចដោះលែងខ្សែប្រយុទ្ធស្លាប Yannick Carrasco ឲ្យទៅ Camp Nou នៅរដូវក្តៅនេះ។ ដូចគ្នានេះដែរ Atletico Madrid មិនចាប់អារម្មណ៍លើកិច្ចព្រមព្រៀងដោះដូរណាមួយនោះឡើយ ដោយពួកគេចង់បានជាសាច់ប្រាក់សុទ្ធតែម្ដង។
កាលពីដើមឆ្នាំនេះ SPORT បានរាយការណ៍ថា កិច្ចព្រមព្រៀងផ្ទេរសម្រាប់ Carrasco ត្រូវបានធ្វើរួចរាល់ហើយ ដោយកីឡាករឆ្នើមរូបនេះនឹងផ្ទេរមកកាន់ក្លឹបយក្សកាតាឡាន់ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការព្រមព្រៀងរវាងភាគីទាំងពីរជាផ្លូវការណ៍នោះទេ ហើយ Barcelona ត្រូវបានគេដឹងថា ពិបាកក្នុងការចរចាជាមួយភាគីរបស់លោក Diego Simeone ដែលជាគ្រូបង្វឹក។
យោងតាមរបាយការណ៍ពី AS បានឲ្យដឹងថា ក្រុមរបស់លោក Xavi Hernandez ចង់ចុះហត្ថលេខាលើ Carrasco ដោយមានបូកបញ្ចូលទាំង Ferran Torres ក្នុងកិច្ចព្រមព្រៀងនោះ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ដដែលនោះដែរបានអះអាងថា Torres មិនចាប់អារម្មណ៍នឹងការផ្ទេរទៅកាន់ Atletico Madrid នោះទេ ខណៈដែលក្រុមរបស់លោក Diego Simeone ក៏មិនចង់បានកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះដែរ។ ពេលនេះ Atletico Madrid ត្រូវបានគេដឹងថា នឹងលក់កីឡាករសញ្ជាតិបែលហ្ស៊ិក Yannick Carrasco ជាមួយនឹងទឹកប្រាក់សុទ្ធក្នុងតម្លៃដែលគេចង់បាន ស្របពេលដែលកុងត្រារបស់ខ្សែប្រយុទ្ធស្លាបរូបនេះនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2024។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
Kroos ប្រាប់ពីវិធីដែល Carlo Ancelotti កុហកកីឡាកររបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសកាណាដា កំពុងទាក់ទងទៅអតីតគ្រូបង្វឹករបស់ Man United