បាល់ទាត់អន្តរជាតិ
ក្រោយដាក់ Real Madrid 4-0 ខ្សែប្រយុទ្ធ Jack Grealish ថា គ្មានក្រុមណាអាចឈ្នះ Man City បានទេ
ខ្សែប្រយុទ្ធឆ្នើម Jack Grealish របស់ក្លឹបមេឃខៀវ Manchester City បាននិយាយថា គ្មានក្រុមណាក្នុងលោកនេះអាចយកឈ្នះ Real Madrid បានដោយស្រួលៗដូច Man City យកឈ្នះពួកគេក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរនៃការប្រកួត UEFA Champions League នេះឡើយ ហើយនៅរដូវកាលនេះ គ្មានក្រុមណាអាចឈ្នះ Man City បានឡើយ។
ក្រោយពីជោគជ័យស្ទើរតែ 90% នៅ UCL ក្លឹបមេឃខៀវ Manchester City កំពុងឈរនៅកំពូលតារាង Premier League ផងដែរ។ ពួកគេនឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League ជាមួយ Inter Milan នៅថ្ងៃទី 11 ខែក្រោយនេះ។
ក្រោយចប់ការប្រកួត Jack Grealish បាននិយាយថា៖ “ខ្ញុំគ្រាន់តែមានការភ្ញាក់ផ្អើលក្នុងពេលនេះ។ វាពិតជាល្អណាស់។ ខ្ញុំគិតថា មិនមានក្រុមច្រើនទេ ដែលនឹងអាចធ្វើបែបនេះពេលប្រកួតទល់នឹង Real Madrid។… យើងបានឈ្នះរាល់ការប្រកួតនៅ UCL។ វាពិតជាមិនគួរឲ្យជឿ។ យើងមានអារម្មណ៍ថា យើងមិនអាចឈប់បានទេក្នុងរដូវកាលនេះ ហើយគ្មានក្រុមណាអាចយកឈ្នះយើងបានឡើយ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ16 hours ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)