បាល់ទាត់អន្តរជាតិ
Jack Grealish ប្រាប់ឈ្មោះកីឡាករល្អបំផុត ដែលគាត់ធ្លាប់ប្រឈមមុខជាមួយ
តារាឆ្នើមរបស់ក្លឹប Manchester City គឺកីឡាករ Jack Grealish បានអះអាងថា កាពីតែនក្រុមអាហ្សង់ទីន ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅទឹកដីអាមេរិក Lionel Messi គឺជាកីឡាករបាល់ទាត់ដ៏ល្អបំផុត ដែលគាត់ធ្លាប់បានលេងតទល់ជាមួយក្នុងអាជីពបាល់ទាត់របស់ខ្លួន។
កំឡុងពេលធ្វើការសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ Jack Grealish ត្រូវបានគេសួរឲ្យជ្រើសយកកីឡាករល្អបំផុតម្នាក់ ដែលគាត់ធ្លាប់លេងតទល់ជាមួយក្នុងអំឡុងពេលគាត់ប្រកបអាជីពជាមួយក្លឹប Aston Villa និង Manchester City។ ពេលនោះខ្សែប្រយុទ្ធរូបនេះ បានឆ្លើយតបថា៖ “កីឡាករល្អបំផុតដែលខ្ញុំធ្លាប់លេងតទល់ជាមួយគឺ Lionel Messi”។
យ៉ាងណាមិញ ពេលនេះ Messi មានវ័យ 36 ឆ្នាំទៅហើយ ហើយកំពុងប្រកបអាជីពមុនចូលនិវត្តន៍របស់គាត់ជាមួយក្លឹប Inter Miami របស់សហរដ្ឋអាមេរិក។ ថ្វីត្បិតតែពេលនេះគាត់មានទម្រង់លេងធ្លាក់ចុះក៏ដោយ តែបើយើងចោលភ្នែកក្រឡេកមកមើលកាលពីអតីតកាល គាត់ធ្លាប់បានកសាងកំណត់ត្រាស៊ុតបញ្ចូលទីដ៏អស្ចារ្យជាច្រើន និងបានឈ្នះពានរង្វាន់គ្រប់សព្វអស់ទៅហើយផងដែរ។ ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ បានស៊ុតបញ្ចូលទី 821 គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន 1047 ប្រកួត ទាំងក្លឹប និងប្រទេសអាហ្សង់ទីន។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton