បាល់ទាត់អន្តរជាតិ
អ្នកចាំទី Unai Simon ប្រាប់ថា Benzema ជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់បំផុត បន្ទាប់ពីកីឡាកររូបនេះ
អ្នកចាំទីរបស់ក្លឹប Athletic Bilbao គឺកីឡាករ Unai Simon បានចាត់ទុកការចាកចេញរបស់ខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid ថា ជាការចាកចេញរបស់កីឡាករដ៏គ្រោះថ្នាក់បំផុតដែលគាត់ធ្លាប់បានប្រឈមមុខជាមួយ បន្ទាប់ពី Lionel Messi។ ជាការពិតណាស់ ទាំង Benzema និង Messi សុទ្ធតែធ្លាប់បានប្រឈមមុខជាមួយនឹង Unai Simon ជាពិសេសគឺការប្រកួតនៅ La Liga។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema បានស៊ុតបញ្ចូលទី 7 គ្រាប់ ពេលលេងតទល់នឹង Unai Simon។ និយាយអំពី Benzema អ្នកចាំទីរូបនេះបានប្រាប់ Diario AS ថា៖ “ខ្ញុំពេញចិត្តនឹង Benzema។ បន្ទាប់ពី Messi គាត់ គឺជាកីឡាករដ៏គ្រោះថ្នាក់បំផុតដែលខ្ញុំធ្លាប់ជួបប្រទះ”។
ថ្វីត្បិតតែ Unai Simon លែងខ្វល់ខ្វាយជាមួយនឹងការប្រឈមមុខនឹង Karim Benzema ក៏ដោយ បើយោងតាមរបាយការណ៍ជាច្រើនបានអះអាងថា Lionel Messi កំពុងត្រៀមត្រឡប់មកទឹកដីអេស្ប៉ាញវិញ ហើយធ្វើឲ្យគាត់ត្រូវជួបជាមួយនឹងកីឡាករអាហ្សង់ទីនជាថ្មីម្ដងទៀត និងជាខ្សែប្រយុទ្ធដែលគាត់ចាត់ទុកថា គ្រោះថ្នាក់បំផុតនោះ។
ប្រភព: Dailypost NG