បាល់ទាត់អន្តរជាតិ
Borussia Dortmund ចង់នាំយក Ilkay Gundogan ត្រឡប់ទៅទឹកដីកំណើតវិញ
ក្លឹប Borussia Dortmund ត្រូវបានគេរាយការណ៍ថា បានក្លាយជាអ្នកដែលប្រជែងក្នុងការចុះហត្ថលេខាជាមួយ Ilkay Gundogan ជាមួយ Barcelona និង Arsenal ក្នុងការផ្ទេរដោយដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ។ កីឡាករវ័យ 32 ឆ្នាំរូបនេះធ្លាប់បានរួមរស់ជាមួយអតីតក្លឹបចាស់ Borussia Dortmund អស់ រយៈពេល 5 ឆ្នាំ នៅចន្លោះឆ្នាំ 2011 ដល់ 2016។
ខ្សែបម្រើឆ្នើម Ilkay Gundogan បានបង្ហាញខ្លួនសរុប 157 ប្រកួត ដោយបានឈ្នះពានរង្វាន់ Bundesliga និង DFB-Pokal ពីរដងក្នុងរដូវកាលដំបូងរបស់គាត់នៅទីនោះ។ Gundogan ក៏ធ្លាប់បានជួយ Dortmund ឲ្យឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League ម្ដងផងដែរ កាលពីឆ្នាំ 2012-2013 ប៉ុន្តែពួកគេបានចាញ់ Bayern Munich ក្នុងលទ្ធផល 2-1។
ទម្រង់លេងរបស់ដ៏ល្អរបស់កីឡាករវ័យ 32 ឆ្នាំរូបនេះ បានទាក់ចិត្តរបស់ Manchester City ហើយបានធ្វើឲ្យគាត់សម្រេចចិត្តចាកចេញទៅទឹកដីអង់គ្លេសជាមួយនឹងតម្លៃផ្ទេរ 27 លានអឺរ៉ូ (23.3 លានផោន) ក្នុងឆ្នាំ 2016 ជាកីឡាករដំបូងដែលចុះហត្ថលេខាដោយលោក Pep Guardiola។
ទោះជាយ៉ាងណាក៏ដោយ គាត់នៅសល់កុងត្រាតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះជាមួយ Man City ហើយក៏ត្រូវបានគេដឹងថា Gundogan នឹងចាកចេញពីទឹកដីអង់គ្លេសផងដែរ។ យោងតាមគេហទំព័រ Bild របស់អាឡឺម៉ង់បានឲ្យដឹងថា Gundogan អាចនឹងសម្រេចចិត្តត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយ Dortmund ពិតជាចង់បានគាត់ដើម្បីទៅជំនួសកន្លែងរបស់ Jude Bellingham ដែលចាកចេញទៅ Real Madrid។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ1 day ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ