បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Jude Bellingham ផ្ទេរមក Real Madrid ជាមួយនឹងកុងត្រាដល់ឆ្នាំ 2029
ក្រោយពីមានពាក្យចចាមអារ៉ាមជាយូរមកហើយនោះ ពេលនេះ Jude Bellingham ត្រូវបានប្រកាសជាផ្លូវការណ៍ពីការផ្ទេរមក Real Madrid ហើយ បើយោងតាមរបាយការណ៍ពីលោក Fabrizio Romano។ ខ្សែបម្រើ Jude Bellingham គឺជាកីឡាករចំណូលថ្មីដំបូងគេដែល Real Madrid ផ្ទេរនៅរដូវក្ដៅនេះ។
ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ បានចុះកុងត្រាជាមួយក្លឹបអធិរាជស Real Madrid រហូតដល់ឆ្នាំ 2029 ជាមួយនឹងតម្លៃផ្ទេរ 103 លានអឺរ៉ូ បូកនឹងប្រាក់បន្ថែម 30% ទៀតផងដែរ។ យ៉ាងណាមិញ Jude Bellingham គឺជាកីឡាករដែលរស់នៅក្នុងទ្រនំជាមួយ Borussia Dortmund អស់រយៈពេល 3 រដូវកាលមកទៀត តាំងពីថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2020 មកម្ល៉េះ។
Jude Bellingham ជាខ្សែបម្រើសញ្ជាតិអង់គ្លេស ដែលមានទម្រង់លេងដ៏លេចធ្លោរទាំងនៅក្នុងក្លឹបរបស់ខ្លួន និងជាមួយក្រុមជម្រើសជាតិ។ គាត់លេងបានប្រកួតសរុបឲ្យ Borussia Dortmund ចំនួន 132 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 24 គ្រាប់ និងលេងក្នុងក្រុមជម្រើសជាតិអង់គ្លេសឈុតធំសរុប 24 ប្រកួត ស៊ុតបញ្ចូលទីបាន 1 គ្រាប់។
ប្រភព: Fabrizio Romano និង Wikipedia
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង