បាល់ទាត់អន្តរជាតិ
បិសាចក្រហមចង់ឲ្យ Alex Telles និង Rashford ទៅ Barcelona ដើម្បីប្ដូរយក Frenkie de Jong
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមដាក់ដំណើរផ្ដល់ជូនខ្សែប្រយុទ្ធ Marcus Rashford និងខ្សែការពារស្លាបឆ្វេង Alex Telles ដើម្បីជាថ្នូរដូរយក Frenkie de Jong របស់ក្លឹប Barcelona។
លោក Erik ten Hag ត្រូវបានក្លឹបបិសាចក្រហមប្រកាសតែងតាំងជាអ្នកចាត់ការថ្មី សម្រាប់រដូវកាលក្រោយ ហើយវត្តមានរបស់គាត់នៅទឹកដី Old Trafford ក៏កំពុងមានពាក្យចចាមអារ៉ាមជាច្រើនអំពីការដែលគ្រូបង្វឹកវ័យ 52 ឆ្នាំរូបនេះ ចង់នាំយកខ្សែបម្រើ Frenkie de Jong និងខ្សែប្រយុទ្ធ Antony ដែលសុទ្ធតែជាអតីតកូនក្រុមរបស់ខ្លួន។
De Jong ដែលបច្ចុប្បន្នមានវ័យ 24 ឆ្នាំ ធ្លាប់លេងក្រោមការដឹកនាំរបស់ Erik ten Hag អស់រយៈពេល 2 ឆ្នាំនៅ Amsterdam ដោយបានអភិវឌ្ឍន៍ខ្លួនទៅជាខ្សែបម្រើវ័យក្មេងដ៏ល្អបំផុត ក្នុងអំឡុងពេលនោះ។
យោងតាមគេហទំព័រ Fichajes.net បានឲ្យដឹងថា ក្លឹប Barcelona កំពុងត្រៀមចាំការដាក់ដេញថ្លៃខ្សែបម្រើ Frenkie de Jong ដែលមានចំនួនទឹកប្រាក់លើសពី 72 លានផោន។ ប៉ុន្តែក្លឹបបិសាចក្រហម Manchester United មិនចង់ចំណាយប្រាក់ច្រើនពេក ហើយបានដាក់សំណើរដ៏សមរម្យមួយដែរ ដោយចង់ឲ្យ Rashford និង Telles ទៅ Barcelona ហើយនាំយក De Jong មកកាន់ទឹកដី Old Trafford វិញ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo