Connect with us

បាល់ទាត់អន្តរជាតិ

De Jong មាន​ភាគរយ​ភាគរយ​ខ្ពស់​ក្នុង​ការ​ចាកចេញ​នៅ​ចុង​រដូវកាល​នេះ ខណៈ​ដែល​ខ្លួន​កំពុង​មាន​សម្ពាធ​ខ្លាំង​នៅ Barcelona

Published

on

យោងតាម​របាយការណ៍​ចុង​ក្រោយ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា Frenkie de Jong កាន់​តែ​ខិត​ជិត​ដល់​ការ​ចាកចេញ​ពី​ក្លឹប Barcelona នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ហើយ ដោយ​សារ​ការ​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្លឹប​របស់​ខ្លួន។

កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ​ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ផ្លាស់​ទៅ​ក្លឹប​បិសាចក្រហម Manchester United ក្នុង​ឆ្នាំ 2022 ខណៈ​ដែល​អតីត​គ្រូ​បង្វឹក​របស់​គាត់​លោក Erik ten Hag ចង់​ឲ្យ​តារា​ឆ្នើម​រូប​នេះ​ផ្ទេរ​ទៅ Old Trafford ដោយ​ខ្លួន​កំពុង​ដឹកនាំ​នៅ​ទីនោះ។

គេ​បាន​ដឹង​ថា Man Unitd បាន​ដេញ​ថ្លៃ 70 លានផោន​លើ De Jong ហើយ​កិច្ច​ព្រមព្រៀង​បាន​ជិត​នឹង​បញ្ចប់​ទៅ​បាន​សម្រេច 90 ភាគរយ​ទៅ​ហើយ តែ​អ្វីៗ​បាន​បរាជ័យ ដោយ​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការណ៍​មិន​អាច​កើត​ឡើង ខណៈ​ដែល​ខ្សែបម្រើ​ឆ្នើម​រូប​នេះ​ បាន​សារភាព​ថា គាត់​ចង់​បន្ត​នៅ Camp Nou។

ទោះ​ជា​យ៉ាង​ណា 18 ខែ​កន្លង​ផុត​ទៅ កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ​ហាក់​ដូចជា​ត្រៀម​ខ្លួន​ចាកចេញ​ពី​ក្លឹប​អេស្ប៉ាញ​ហើយ ខណៈ​ដែល​គាត់​កំពុង​រង​សម្ពាធ​ទាំង​ក្នុង​ និង​ក្រៅ​ទីលាន។ យោងតាម​របាយការណ៍​ពី Relevo បាន​ឲ្យ​ដឹង​ថា ស្ថានភាព​របស់ De Jong មាន​ភាព​ខុស​ប្លែក​គ្នា​ទាំង​ស្រុង​ការ​ពី​រដូវកាល​មុន ហើយ​គាត់ និង​ក្លឹប កំពុង​ត្រៀម​ដើម្បី​ចែក​ផ្លូវ​គ្នា។

ប្រភព: Dailymail

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២