បាល់ទាត់អន្តរជាតិ
Pep Guardiola និយាយថា មានតែ Messi ប៉ុណ្ណោះ ដែលល្អជាង Kevin De Bruyne
រំលឹកកាលពីប្រាំឆ្នាំមុន គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola ធ្លាប់បាននិយាយថា មានតែ Lionel Messi ប៉ុណ្ណោះដែលស្ថិតក្នុងចំណាត់ល្អជាងខ្សែបម្រើ Kevin De Bruyne ក្នុងចំណោមកីឡាករល្អបំផុត ដែលធ្លាប់ជាកូនក្រុមរបស់គាត់។
គ្រូបង្វឹករបស់ក្លឹប Manchester City បានកោតសរសើរចំពោះខ្សែបម្រើ Kevin De Bruyne យ៉ាងខ្លាំង ដោយកាលនោះក្លឹបរបស់ខ្លួនបានបំបាក់ Bournemouth ក្នុងលទ្ធផល 4-0 ខណៈដែល De Bruyne ជាអ្នករកគ្រាប់បាល់បើកឆាក។
លោក Pep Guardiola បាននិយាយក្រោយចប់ការប្រកួតថា “Messi អង្គុយលើតុដែលគាត់ជាអ្នកធ្វើ។ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតសម្រាប់អង្គុយនៅទីនោះទេ។ ប៉ុន្តែតុមួយក្បែរនោះ Kevin De Bruyne អាចអង្គុយបាន”។ នេះជាអ្វីដែល Pep Guardiola បាននិយាយបន្ទាប់ពីការប្រកួត (នេះបើយោងតាម BBC Sport បានផ្សាយ)។
ប្រភព: Sportsmole